នារសៀលថ្ងៃទី២៩ មេសា ទទួលសិទ្ធពីសមាគមពុទ្ធសាសនាវៀតណាម លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនអំណោយពោលខាងលើដល់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

leftcenterrightdel
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នៅពិធីទទួលអំណោយ (រូបថត៖ nhandan.com.vn)

ក្នុងសារជូនសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នាថ្ងៃទី២៧ មេសា ព្រះតេជគុណ Thich Duc Thien អនុប្រធាន អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម បានសួរសុខទុក្ខសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ក្នុងបរិបទនៃជំងឺ Covid-19 ផ្ទុះឡើង បណ្ដាលឲ្យជីវភាពរស់នៅរបស់ព្រះសង្ឃនៅកម្ពុជាជួបការលំបាកខ្លាំង។

*នារសៀលថ្ងៃដដែល  លោក Vu Quang Minh បានជូនទឹកបា្រក់ចំនួន ២៥០ លានដុងរបស់ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមដល់លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដើម្បីជួយប្រជាជនដើមកំណើតវៀតណាមជួបការលំបាកដោយសារជំងឺរាតត្បាត។

*នាព្រឹកថ្ងៃទី២៩ មេសា ក្រុមបេសកកម្មរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយលោក Vu Ngoc Ly អគ្គកុងស៊ុល បានទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីជូនអំណោយដល់ក្រុមគ្រួសារដើមកំណើតវៀតណាមក្រីក្រដែលកំពុងជួបការលំបាកដោយសារជំងឺ Covid-19។ ស្ថានអគ្គកុងស៊ុលវៀតណាមបានជូនអំណោយដល់ក្រុមគ្រួសារដើមកំណើតវៀតណាម ១០៦ គ្រួសារ និងក្រុមគ្រួសារកម្ពុជា ៥០ គ្រួសារ៕

បកប្រែដោយ Thuy Anh