leftcenterrightdel
មន្ទីរពេទ្យជោរៃភ្នំពេញជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា (រូបថត៖ មន្ទីរពេទ្យ)

លោកវេជ្ជបណ្ឌិត Ton Thanh Tra បានឲ្យដឹងថា នាពេលកន្លងមក មន្ទីរពេទ្យបានសហការជាមួយអាជ្ញាធរដែនដី និងកងទ័ពកម្ពុជាចាក់វ៉ាក់សាំងការពារ Covid-19 ឲ្យប្រជាជន ហើយមកដល់ពេលនេះ មានប្រជាជនមកចាក់វ៉ាក់សាំងប្រហែល ២,០០០ នាក់។ ក្រៅពីនេះមន្ទីរពេទ្យបានសហការជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងសមាគមវៀតណាមនៅកម្ពុជាចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារវៀតណាម ដែលមានជីវភាពរស់នៅជួបការលំបាកចំនួន ៣៥០ គ្រួសារ ព្រមទាំងក៏បានចុះសួរសុខទុក្ខអាជ្ញាធរឃុំ និងផ្ដល់អំណោយចំនួន ១៥០ កញ្ចប់ រួមមានអង្ករ ទឹកបាញ់កម្ចាត់មេរោគ និងម៉ាស់ ជូនប្រជាពលរដ្ឋដែលមានជីវភាពរស់នៅជួបការលំបាកនៅទីនេះ។ 

leftcenterrightdel
អ្នកជំងឺមកពិនិត្យសុខភាពនៅមន្ទីរពេទ្យជោរៃភ្នំពេញ (រូបថត៖ មន្ទីរពេទ្យ)

ក្នុងសភាពការណ៍បច្ចុប្បន្ននៅកម្ពុជាមានករណីឆ្លងការរាលដាល Covid-19 ជាច្រើន ហើយមិនទាន់មានកន្លែងព្យាបាល ក្រៅពី ៣០ គ្រែដែលគ្រោងទុកនោះ មន្ទីរពេទ្យនឹងរៀបចំកន្លែងដើម្បីទទួលអ្នកឆ្លងជំងឺរាតត្បាត Covid-19 ចំនួន ១០០ គ្រែទៀត។ ក្នុងរយៈពេល ១ ឫ ២ថ្ងៃខាងមុខនេះ មន្ទីរពេទ្យនឹងត្រៀមខ្លួនទទួលអ្នកឆ្លងជំងឺរាតត្បាត Covid-19។

លោកវេជ្ជបណ្ឌិត Ton Thanh Tra បានឲ្យដឹងថា ក្នុងរយៈពេលថ្មី ៗនេះ មន្ទីរពេទ្យក៏ទទួលបានការលើកទឹកចិត្ត និងសួរសុកទុក្ខនិងទទួលអំណោយពីស្ថាប័ននិងអង្គភាពជាច្រើននៅកម្ពុជា។ ក្នុងស្ថានភាពដ៏លំបាកនេះ មន្ទីរពេទ្យបន្តសហការជាមួយអាជ្ញាធរដែនដីដើម្បីជំនះការលំបាក ព្រមទាំងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងវិលមកជីវភាពរស់នៅធម្មតាឡើងវិញនាពេលឆាប់ៗបំផុត៕

បកប្រែដោយ Thanh Cong