leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងកម្មវិធី (រូបថត៖ thoidai.com.vn)

យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីខេត្ត Dong Thap សម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពមួយដែលរួមចំណែករឹតបន្តឹងចំណង​​សាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ព្រមទាំងផ្សព្វផ្សាយ និងណែនាំអំពីប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ រូបភាព និងមនុស្សវៀតណាម និងខេត្ត Dong Thap ទៀតផង។

leftcenterrightdel
លោក Doan Tan Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ផ្តល់អំណោយជូននិស្សិតបរទេស (រូបថត៖ thoidai.com.vn)

ក្នុងឱកាសនេះ លោក Doan Tan Buu សូមជូនពរនិស្សិតឡាវ និងកម្ពុជា សូមទទួលបាននូវសំណាងល្អ មានសុភមង្គល និងជួបប្រទះនឹងពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍ជាមួយគ្រូបង្រៀន និងនិស្សិតបរទេស (រូបថត៖ thoidai.com.vn)

លោក Doan Tan Buu ក៏រំពឹងផងដែរថា និស្សិតបរទេសម្នាក់ៗនឹងក្លាយជាស្ពានពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសដ៏ជិតស្និទ្ធ រវាងវៀតណាមជាមួយកម្ពុជា និងឡាវនិយាយរួម និងជាមួយខេត្ត Dong Thap និយាយដោយឡែក៕

បកប្រែដោយ Huyen Trang