លោកវរសេនីយ៍ឯក Nguyen Binh Son បានផ្ញើសារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជូនអំណោយដល់មន្ដ្រី និងយុទ្ធជននៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប យោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Binh Son ជូនអំណោយដល់តំណាងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប (រូបថត៖ baoquankhu7.vn)

ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធាខេត្ត Lam Dong បានឧបត្ថម្ភថវិកា ៥០០ លានដុង សម្រាប់តំបន់ប្រតិបត្តិការសឹករង ខេត្តសៀមរាប ដើម្បីសាងសង់បន្ទាយកងវរសេនាតូចលេខ៣។ ព្រមទាំងជូនពរចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធរវាងបញ្ជាការដ្ឋានយោធាខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប យោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ កាន់តែអភិវឌ្ឍ រួមចំណែកពូនជ្រំទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕

បកប្រែដោយ Thuy Anh