leftcenterrightdel
ប្រធានសមាគមខ្មែរ - វៀតណាមនៅខេត្តកំពត លោក Hoang Duc Ha ថ្លែងនៅពិធីបើកការដ្ឋាន (រូបថត៖ vnanet.vn)

នៅក្នុងឆ្នាំ ២០១៤ ដោយមានថវិកាពីការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Kien Giang ប្រទេស​វៀតណាម  គណៈកម្មាធិការប្រតិបត្តិសមាគមខ្មែរ-វៀតណាមនៃខេត្តកំពតបានទិញដីទំហំ ៧៥០ ម៉ែត្រក្រឡានៅភូមិតាអង្គ  សង្កាត់ត្រើយកោះ  ក្រុងកំពត ដើម្បីសាងសង់ទីស្នាក់ការសមាគម ប៉ុន្ដែដោយសារមូលហេតុជាច្រើនដែលសមាគមមិនទាន់សាង​សង់ទីស្នាក់ការតាមការគ្រោងទុកទេ។

ដោយផ្ដើមចេញពីតំរូវការជាក់ស្តែងរបស់បងប្អូនជនជាតិកម្ពុជាដើមកំណើតវៀតណាមរហូតមកដល់បច្ចុប្បន្ននេះ ស្ថានអគ្គកុង​ស៊ុល​វៀតណាមប្រចាំនៅខេត្តព្រះសីហនុ និងគណៈកម្មាធិការប្រតិបត្តិសមាគមខ្មែរ-វៀតណាមនៅខេត្តកំពត បានអំពាវនាវឲ្យសប្បរសជនមានដើមកំណើតវៀតណាមជួយឧបត្ថម្ភបានទឹកប្រាក់ប្រហែល ២៥,០០០ ដុល្លារអាមេរិកដើម្បីសាងសង់ផ្ទះ​សហគមន៍ និងបន្ទប់រៀនភាសាវៀតណាម - ខ្មែរ លើផ្ទៃដីដែលពោលខាងលើ។

ថ្លែងមតិនៅពិធីនេះ ប្រធានសមាគមខ្មែរ - វៀតណាមនៅខេត្តកំពត លោក Hoang Duc Ha បានថ្លែងក្នុងក្ដីរំភើបចិត្ដថា៖ “សមាគមខ្មែរ-វៀតណាមនៃខេត្តកំពតត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣។ សមាគមបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីចលនាបងប្អូនជួយគ្នាទៅវិញទៅមក និងទទួលខុសត្រូវចំពោះសហគមន៍។ តាមការគ្រោងទុក គម្រោងនេះនឹងត្រូវបានបើក​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ៕

បកប្រែដោយ Pham Diep