លោក Nguyen Thanh Dung ប្រធានក្លឹបអង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជាបានឲ្យដឹងថា អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋដើម្បីអនុវត្តយ៉ាងល្អនូវគ្រប់ភារកិច្ច។ ទោះបីពិភពលោកមានការប្រែប្រួលជាច្រើនក៏ដោយ ក៏វៀតណាមនៅតែសម្រេចបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ។ ក្នុងអាណត្តិមហាសន្និបាតលើកទី១២ របស់បក្ស ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ចរបស់វៀតណាម រក្សាបានកំរិតខ្ពស់បើប្រៀបធៀបទៅនឹងកំរិតទូទៅនៃប្រទេសដទៃទៀតក្នុងតំបន់។ ជាពិសេសនៅឆ្នាំ ២០២០ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលសម្រេចបានកំណើនវិជ្ជមាន។

leftcenterrightdel
លោក Nguyen Thanh Dung ប្រធានក្លឹបអង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)

យោងតាមលោក Nguyen Thanh Dung វៀតណាមមិនត្រឹមតែបំពេញល្អនូវភារកិច្ចពីរក្នុងពេលតែមួយគឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងវៀតណាមក៏បានទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ទៀតផង។ លោក Nguyen Thanh Dung ក៏សម្តែងនូវក្តីជឿជាក់ថា ដោយមានការរៀបចំយ៉ាងម៉ត់ចត់ និងច្នៃប្រឌិត ដែលស្របតាមស្ថានភាពជាក់ស្តែង និងស្ថានភាពពិភពលោកនោះ គណៈកម្មាធិការមជ្ឈិមបក្ស​ថ្មីនៃមហាសន្និបាតបក្ស​លើកទី ១៣ នឹងបន្តពង្រីកសមិទ្ធិផលដែលប្រទេសជាតិសម្រេចបាននាពេល​កន្លង​មក​ដើម្បីអភិវឌ្ឍប្រទេសជាតិកាន់​តែរីក​ចម្រើន​ខ្លាំង​ក្លា​ថែម​ទៀត។

leftcenterrightdel
លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាម (រូបថត៖ vov.vn)

លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាម បានចែករំលែកថា អាណិកជនវៀតណាមនៅកម្ពុជាពិតជាសប្បាយរីករាយណាស់ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោកបានសម្តែងនូវក្តីជឿជាក់លើការដឹកនាំរបស់បក្សដើម្បីជំរុញ​​​​ប្រទេសជាតិឲ្យ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ថែម​ទៀត​ទាំង​លើវិស័យសេដ្ឋកិច្ច និង​សុខុមាលភាពសង្គម ជាពិសេសការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

leftcenterrightdel
លោកវេជ្ជបណ្ឌិត Le Ba Hung នាយកមន្ទីរពេទ្យចាក់អង្រែ (រូបថត៖ vov.vn)

លោកវេជ្ជបណ្ឌិត Le Ba Hung នាយកមន្ទីរពេទ្យចាក់អង្រែនៅកម្ពុជា បានមានប្រសាសន៍ថា អាណត្តិមហាសន្និបាតលើកទី១២ របស់បក្សសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបរិបទពិភពលោកប្រឈបមុខនឹងការលំបាកជាច្រើន ជាពិសេសការរីករាលដាលនៃជំងឺ Covid-19។ ក្រោមការដឹកនាំរបស់បក្ស វៀតណាមគ្រប់គ្រងបានល្អនូវជំងឺរាតត្បាត ដោយហេតុនេះបានរក្សាស្ថិរភាពសង្គម និងជំរុញឲ្យខឿនសេដ្ឋកិច្ចរបស់ប្រទេសបន្តសម្រេចបានកំណើនវិជ្ជមាន។ សមិទ្ធិផលទាំងនេះបង្ហាញយ៉ាងច្បាស់ពីឧត្តមភាពរបស់បក្សកុម្មុយនីស្តវៀតណាម៕

បកប្រែដោយ Huyen Trang