នៅជំនួបការងារ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសម្របសម្រួលក្នុងការគ្រប់គ្រង និងការការពារព្រំដែន ក៏ដូចជាការត្រួតពិនិត្យព្រំដែន ការការពារ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេស ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19  និងការកំណត់ទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២១។

leftcenterrightdel
តំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ប្រគល់សម្ភារៈបរិក្ខារពេទ្យដល់កងកម្លាំងការពារព្រំដែនកម្ពុជា

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានប្រគល់ជូនកងកម្លាំងការពារព្រំដែនកម្ពុជានូវអង្ករចំនួន ១.៤ តោន, ស្ករសចំនួន ១.១ តោន, ម៉ាស់ចំនួន ១៧,០០០ សន្លឹក និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលមានតម្លៃជាង ២០០ លានដុង៕

បកប្រែដោយ Huyen Trang