នៅក្នុងកិច្ចប្រជុំនេះ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្ត​មណ្ឌលគិរី បានផ្លាស់ប្តូរ និងឯកភាពវាយតម្លៃថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងខេត្តទាំងពីរក្នុងឆ្នាំ ២០២០ មានភាពលេចធ្លោមួយចំនួនគឺ៖ ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យសន្តិសុខ​ការពារជាតិត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ បណ្តាសកម្មភាពសហប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរត្រូវបានរក្សាជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការថែ​រក្សាសន្តិសុខនយោបាយ និងសន្តិសុខនៅតំបន់ព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃខេត្តទាំងពីរ ដោយ​ឈរ​លើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លួន។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់សំភារៈការិយាល័យ និងស្បៀងអារហារ ជូនតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី

នាពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តពង្រឹង និងអភិវឌ្ឍទំនាក់ទំនង រួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធ សហការនិងជួយគាំទ្រគ្នាទៅវិញទៅមកនៅពេលមានគ្រោះមហន្តរាយធម្មជាតិឬរោគរាតត្បាតកើតឡើងនៅតំបន់ព្រំដែនជាប់គ្នា។ សហប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹង​ការជួញដូរគ្រឿងញៀន។ បន្ត​ផ្លាស់ប្តូរ និងផ្តល់ព័ត៌មានដែលទាក់ទងនឹងអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញ​វៀតណាមដែល​បានព​លីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មអន្តរជាតិនៅកម្ពុជា។ ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានប្រគល់សំភារៈការិយាល័យ និងស្បៀងអារហារ ជូនតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ដោយមាន​ថវិកាសរុប ៣០០ លានដុង៕

បកប្រែដោយ Thanh Cong