លោក Pouxa Aphouloly  អនុព័ន្ធយោធាអមស្ថានទូតឡាវប្រចាំប្រទេសវៀតណាម៖ អតីតកាលនឹងជួយយុវជនជំនាន់ក្រោយគោរពចំណងមិត្តភាពរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន

leftcenterrightdel
លោក Pouxa Aphouloly  អនុព័ន្ធយោធាអមស្ថានទូតឡាវប្រចាំប្រទេសវៀតណាម

ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សម្នាក់មានសំណាងល្អដែលបានចូលរួមសកម្មភាពការទូតជាច្រើនរវាងប្រទេសទាំងពីរវៀតណាម និងឡាវ ដូចជាសកម្មភាពមិត្ដភាពប្រជាជនវៀតណាម និងឡាវ និងចូលរួមជាមួយគណៈប្រតិភូយុវជន និងនិស្សិតគំរូនៃប្រទេសរៀងៗខ្លួនស្វែងយល់ពីតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រជាកន្លែងដែលលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ធ្លាប់រស់នៅនិងរៀនសូត្រ។ សកម្មភាពទាំងនេះដែលត្រូវបានធ្វើឡើងនៅ​ប្រទេសវៀតណាម និងឡាវ។ ការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពរបស់យុវជនមានអត្ថន័យយ៉ាងសំខាន់ដោយធ្វើឱ្យយុវជនជំនាន់ក្រោយយល់ច្បាស់ពីទំនាក់ទំនងដ៏ល្អប្រសើរ និងស្អិតរមួតរវាងប្រទេសទាំងពីរ។

ខ្ញុំសង្ឃឹមថា សកម្មភាពនិងកម្មវិធីនឹងត្រូវរៀបចំឡើងជាច្រើនថែមទៀតដើម្បីឱ្យយុវជននៃប្រទេសទាំងពីរយល់ដឹងថា ចំណុចពិសេស និងមិនអាចកាត់ថ្លៃបានក្នុងអតីតកាលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺថា ចំណងមិត្តភាពដែលត្រូវបានកសាងឡើងដោយសាច់ស្រស់ឈាមស្រស់ ទឹកភ្នែក និងការលះបង់ជាច្រើននៃគ្រប់ជំនាន់។ ការយល់ដឹងពីអតីតកាលនឹងជួយយុវជនជំនាន់ក្រោយកាន់តែគោរពទំនាក់ទំនងនាបច្ចុប្បន្ន តាមរយៈនោះ លើកកម្ពស់តួនាទីក្នុងការថែរក្សា និងអភិវឌ្ឍទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

លោកវរសេនីយ៍ទោ សុន រ៉ូមី ជំនួយការរដ្ឋបាល ការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀត​ណាម​៖  យុវជនជំនាន់ក្រោយនឹងក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត

leftcenterrightdel
លោកវរសេនីយ៍ទោ សុន រ៉ូមី ជំនួយការរដ្ឋបាល ការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀត​ណាម​

ខ្ញុំឃើញថា ក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើនដូចជា កម្មវិធីបណ្ដុះពន្លកមិត្តភាព ឬ ការជួបជុំរវាងយុវជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ...។ សកម្មភាពទាំងនេះបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយនិងធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងវៀតណាម - កម្ពុជា។

ជាពិសេសសកម្មភាពសម្រាប់យុវជនជំនាន់ក្រោយមានសារៈសំខាន់ណាស់។ យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងក្លាយជាកម្លាំងស្នូលក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ អាស្រ័យហេតុនេះ ការឃោសនានិងការអប់រំដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរស្វែងយល់អំពីប្រវត្តិសាស្ត្រនិងទំនាក់ទំនងមិត្ដភាពជាប្រពៃណីរវាងប្រទេសទាំងពីរគឺភាពចាំបាច់ដើម្បីអនាគតនៃប្រទេសរៀងៗខ្លួន និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

និស្សិត Seng Visak  និស្សិតកម្ពុជាសិក្សាផ្នែកអេឡិចត្រូនិចនិងទូរគមនាគមន៍ K៥៥ នៃសកលវិទ្យាល័យដឹកជញ្ជូននិង​សារគមនាគមន៍ហាណូយ៖ វៀតណាមផ្តល់ឱ្យខ្ញុំនូវអារម្មណ៍យ៉ាងកក់ក្តៅដូចជាស្រុកកំណើតរបស់ខ្លួន

 

leftcenterrightdel
និស្សិត Seng Visak  និស្សិតកម្ពុជាសិក្សាផ្នែកអេឡិចត្រូនិចនិងទូរគមនាគមន៍ K៥៥ នៃសកលវិទ្យាល័យដឹកជញ្ជូននិង​សារគមនាគមន៍ហាណូយ

ខ្ញុំពិតជាមានក្ដីសប្បាយរីករាយណាស់ដែលបានមកសិក្សានៅប្រទេសវៀតណាម។ ក្នុងប៉ុន្មានថ្ងៃដំបូង ខ្ញុំមានការមិងមាង និងការលំបាកជាច្រើនក្នុងការសិក្សានិងនិយាយភាសាវៀតណាម ប៉ុន្តែដោយមានជួយគាំទ្រពីសាលានិងនិស្សិតវៀតណាមទាំងការសិក្សានិងការរស់នៅរបស់ខ្លួនបានស្ថិរភាពជាបណ្ដើរៗ។

ក្រៅម៉ោងសិក្សា មិត្ដរួមថ្នាក់ជាមួយខ្ញុំបានអញ្ជើញខ្ញុំមកលេងស្រុកកំណើតរបស់ពួកគាត់ និងទទួលទានម្ហូបពិសេសដូចជានំបញ្ចុកសាច់ជ្រូកអាំង និងកាហ្វេ ហើយនិស្សិតវៀតណាមក៏បានពន្យល់និងបង្រៀនឱ្យខ្ញុំនិយាយភាសាវៀតណាមទៀតផង។

ប្រទេសវៀតណាមបាននាំមកឲ្យខ្ញុំនូវអារម្មណ៍កក់ក្តៅ ក៏ដូចជាក្នុងស្រុកកំណើតរបស់ខ្លួន។ ប្រជាជនស្រឡាញ់និងជួយយើងខ្ញុំជាច្រើន ហើយមានតែវៀតណាមទើបផ្តល់ឱ្យយើងខ្ញុំនូវមនោសញ្ចេតនាដ៏អស្ចារ្យដូចនេះ នៅពេលដែលយើងខ្ញុំរស់នៅឆ្ងាយពីស្រុកកំណើតប៉ុន្តែមានអារម្មណ៍ដូចរស់នៅក្នុងក្រុមគ្រួសាររបស់ខ្លួនអញ្ចឹញ។

នៅក្នុងប្រទេសកម្ពុជា យើងខ្ញុំធ្លាប់បានរៀននិងស្តាប់អំពីទំនាក់ទំនងមិត្ដភាពនិងកិច្ចសហប្រតិបត្ដិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ អ្វីៗដែលប្រជាជនវៀតណាមជួយប្រជាជនកម្ពុជាគឺច្រើនណាស់។ ខ្ញុំគិតថា ជំនាន់ក្រោយគួរតែមានទំនួលខុសត្រូវក្នុងការថែរក្សានិងពូនជ្រំទំនាក់ទំនងមិត្ដភាព និងសាមគ្គីភាពនេះ។ 

លោក Xaysongkham Hatthaboun ពាណិជ្ជករឡាវនៅវៀតណាម៖ ខ្ញុំសង្ឃឹមថានឹងមានវេទិកាស្ដីពីការធ្វើអាជីវកម្មរវាងប្រទេសទាំងពីរ

 

leftcenterrightdel
លោក Xaysongkham Hatthaboun ពាណិជ្ជករឡាវនៅវៀតណាម

នៅពេលដែលខ្ញុំសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិនៅទីក្រុងហាណូយ ខ្ញុំមានឱកាសចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រពៃណី ការប្រកួតកីឡា និងពិធីបុណ្យម្ហូបអាហាររវាងនិស្សិតនៃប្រទេសទាំងពីរ។ សកម្មភាពទាំងនេះបានជួយឱ្យនិស្សិតអន្តរជាតិទទួលបានចំណេះដឹងបន្ថែមទៀត  ព្រមទាំងរួមចំណែកបង្កើនការជួបជុំ និងលើកកម្ពស់ការយល់ដឹងរវាងនិស្សិតនៃប្រទេសទាំងពីរ។ ចាប់ផ្ដើមពីសកម្មភាពទាំងនេះនិស្សិតវៀតណាមបានស្គាល់របាំឡាំវង់ និងទំនៀមទម្លាប់ចូលឆ្នាំថ្មីរបស់ប្រទេសឡាវ ដែលរួមចំណែកជំរុញទំនាក់ទំនងស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមខ្ញុំជានិស្សិតម្នាក់ដែលសិក្សា និងចូលរួមសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខ្ញុំសង្ឃឹមថានឹង​មាន​វេទិកាស្ដីពីការធ្វើអាជីវកម្ម ឬ ការប្រឡង​អំពី​គំនិតផ្តួត​ផ្តើម​ក្នុង​ការ​ធ្វើអាជីវកម្ម និងចែករំលែកការយល់ដឹងពីការវិនិយោគ និងនិតិវិធីច្បាប់រវាងប្រទេសទាំងពីរ ដែល​វា​​នឹងមានអត្ថន័យជាក់ស្ដែងសម្រាប់យុវជនជំនាន់ក្រោយ។

ខ្ញុំក៏សង្ឃឹមថា VUFO និងអង្គការចំណុះ VUFO នឹងលើកកម្ពស់សកម្មភាពរវាងយុវជននៃប្រទេសទាំងពីរ។ ការលើកកម្ពស់សកម្មភាពនិងចែករំលែករវាងយុវជននៃប្រទេសទាំងពីរនឹងក្លាយជាវេទិកា ដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន តាមរយៈនោះដកមេរៀននិងបទពិសោធន៍ដើម្បីដោះស្រាយបញ្ហានៅក្នុងជីវភាពរស់នៅ៕

បកប្រែដោយ Pham Diep