leftcenterrightdel
ទិដ្ឋភាពនៃពីធី

នៅក្នុង​ពិធីនេះ តំណាងស្ថាប័នចំនួន ២២ បានទទួលផែនទី ហើយចូលរួមកម្មវិធីហ្វឹកហាត់ ដោយណែនាំពីការប្រើប្រាស់ផែនទីឌីជីថលក្នុងការងារព្រំដែនក្រោយពីពេលដែលឯកសារគតិយុត្តទាំង២ស្ដីពីការកត់សម្គាល់លទ្ធផលប្រមាណ ៨៤% នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា ចូលជាធរមាន។

គួរបញ្ជាក់ដែរថា ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត ១/២៥,០០០ ជាឯកសារគតិយុត្ត-បច្ចេកទេស បានសរបញ្ជាក់យ៉ាងគ្រប់គ្រាន់នូវលទ្ធផលនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកដែលប្រទេសទាំងពីរ វៀតណាម និងកម្ពុជា សម្រេចបានរហូតមកទល់បច្ចុប្បន្ននេះ ព្រមទាំងជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីពិធីសារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាដែលបានចុះនាថ្ងៃទី៥ តុលា ឆ្នាំ២០១៩។ ផែនទីឋានលេខាព្រំដែនគោកនេះត្រូវបានកសាង និងបោះពុម្ភតាមបទដ្ឋានបច្ចេកទេសផែនទីដ៏ខ្ពស់បំផុតលើពិភពលោកនាបច្ចុប្បន្ន ធានាភាពត្រឹមត្រូវ និងសត្យានុម័ត ដោយប្រទេសទាំងពីរវៀតណាម និងកម្ពុជា បានឯកភាពគ្នាអញ្ជើញអ្នកម៉ៅការអន្តរជាតិ និងចុះហត្ថលេខាលើកិច្ចសន្យាបោះពុម្ភជាមួយក្រុមហ៊ុន Blom Infor របស់ដាណឺម៉ាក (សព្វថ្ងៃបានប្ដូរឈ្មោះជាក្រុមហ៊ុន NIRAS Mapping A/S)៕

បកប្រែដោយ Duy Hoan