leftcenterrightdel
 
leftcenterrightdel
លោក អគ្គកុងស៊ុល Vu Ngoc Ly ចុះសួរសុខទុក្ខ និងលើកទឹកចិត្តអាណិកជនវៀតណាម

ក្នុងឱកាសនេះ គណៈប្រតិភូអគ្គកុងស៊ុលវៀតណាមបានប្រគល់អំណោយជូនអាណិកជនវៀតណាមនិងជនជាតិកម្ពុជាចំនួន ១៥០ កញ្ចប់ក្នុងកញ្ចប់់មួយរួមមានអង្ករ ១០ គីឡូក្រាម ប្រេងឆា ០១ ដប ទឹកស៊ីអ៊ីវ ០១ ដប .....។

អំណោយទាំងនេះត្រូវបានរៃអង្គាសពីកម្មាភិបាលនិងបុគ្គលិកនៃស្ថានអគ្គកុងស៊ុល មូលនិធិជំនួយនៃសមាគមន៍វៀតណាមនៅកម្ពុជានិងក្រុមហ៊ុនមិត្ដហ្វូននៅខេត្ដកំពង់ស្ពឺ ខេត្តព្រះសីហនុ រួមទាំងសប្បុរសជនវៀតណាមនៅខេត្ដកំពតនិងខេត្ដកោះកុងទៀតផង។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៤ ខែតុលា មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាដែលធ្វើឱ្យបាក់ទំនប់ចំនួន ២ នៅក្នុងខេត្តកំពង់ស្ពឺ ដែលបណ្ដាលឱ្យខេត្តនេះកើតមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕

បកប្រែដោយ Pham Diep