leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ប្រគល់អំណោយដល់កុមារា កុមារី (រូបថត៖ vov.vn)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh រួមជាមួយមន្រ្តីស្ថានទូតនិងស្ថានតំណាងវៀតណាមប្រចាំនៅកម្ពុជា បានចូលរួមល្បែងប្រជាប្រិយជាមួយកុមារនិងបង្ហាញពីអត្តសញ្ញាណវប្បធម៌វៀតណាម ក៏ដូចជាប្រគល់អំណោយដល់កុមារ។

leftcenterrightdel
កុមាររីករាយទទួលអំណរបុណ្យសែនព្រះខែនៅស្ថានទូតវៀតណាម

នៅថ្ងៃដដែល ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានសហការជាមួយសមាគមខ្មែរ - វៀតណាម ក្រុមហ៊ុនមិត្តហ្វូន និងសប្បុរសជន បានរៀបចំពិធីបុណ្យសែនព្រះខែឆ្នាំ ២០២០ ដល់កុមារមានដើមកំណើតវៀតណាមជាង ៥០ នាក់ ។

ថ្លែងក្នុងពិធីនេះ  លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមជឿជាក់ថា ការរៀបចំពិធីបុណ្យសែនព្រះខែមិនត្រឹមតែជួយផ្សាភ្ជាប់កុមារក្នុងសហគមន៍វៀតណាមនៅទីក្រុងព្រះសីហនុប៉ុណ្ណោះទេ ថែមទាំងជួយឱ្យកុមារយល់ច្បាស់ពីអត្តសញ្ញាណវប្បធម៌វៀតណាមទៀតផង៕

បកប្រែដោយ Pham Diep