leftcenterrightdel
លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់អណោយដល់ជនមានដើមកំណើតវៀតណាម និងជនជាតិខ្មែរជួបការលំបាកដោយសារជំងឺ COVID-19 (រូបថត៖ vnanet.vn)

កញ្ចប់អំណោយនីមួយៗរួមមាន អង្ករ ២០ គីឡូក្រាម ម៉ាស់ ទឹកលាងដៃលាប់មេរោគ កន្ទេលប្លាស្ទិច ... យោងតាមប្រធានសមាគមខ្មែរ - វៀតណាម នៅកម្ពុជាលោក Sim Chy បានឲ្យដឹងថា រហូតមកដល់ពេលនេះមានគ្រួសារប្រមាណ ៥,០០០ គ្រួសារដែលមានដើមកំណើតវៀតណាមទទួលបានការជួយឧបត្ថម្ភដើម្បីជំនះការលំបាកក្នុងជីវភាពរស់នៅនិងការរកស៊ីចិញ្ចឹមជីវិតដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ COVID-19  ។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងពុះពាជំនះការលំបាករបស់សហគមន៍វៀតណាម។ លោកឯកអគ្គរដ្ឋទូតបាននិយាយថា មនុស្សម្នាក់ៗត្រូវតែថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ខិតខំនិងចលនាបងប្អូនផ្តោតទៅលើការទប់ស្កាត់ការរីករាលដាលនៃ COVID-19។

គួររំលឹកថា តាំងពីដើមឆ្នាំ ២០២០ ថ្នាក់ដឹកនាំស្ថានទូតវៀតណាម សមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា និងស្ថានអគ្គកុងស៊ុល វៀតណាមប្រចាំនៅខេត្តព្រះសីហនុនិងខេត្តបាត់ដំបងបានខិតខំប្រឹងប្រែងនិងអំពាវនាវឲ្យសហគ្រាស អង្គភាព  និងសប្បុរសជនក្នុងប្រទេសជួយឧបត្ថម្ភដល់ជនមានដើមកំណើតវៀតណាមនៅកម្ពុជាដើម្បីជំនះការលំបាកដោយសារជំងឺ COVID-19៕

បកប្រែដោយ Pham Diep