លោក Pham Binh Minh សង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពជាប្រពៃណី និងយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ វៀតណាមបានផ្ដល់អាទិភាពដល់ការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។

leftcenterrightdel
លោក Pham Binh Minh ទទួលជួបលោក ចាយ ណាវុធ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបន្តសហការ​យ៉ាងជិតស្និទ្ធដើម្បីធានាការដោះដូរទំនិញឆ្លងកាត់ព្រំដែន និងបង្កលក្ខណៈអំណោយផលសម្រាប់សិស្សានុស្សិសកម្ពុជា​វិល​ត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្ដការសិក្សាដែលស្របតាមបទប្បញ្ញត្តិនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់ប្រទេស​ទាំងពីរ។

លោក ចាយ ណាវុធ បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លាក៏ដូចជាកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក។ លោកក៏បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលវិជ្ជមានដែលកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលកន្លងមក។ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង“៕

បកប្រែដោយ Thuy Anh