leftcenterrightdel
ទិដ្ឋភាពនៃសន្និបាត (រូបថត៖ freshnewsasia.com)

សន្និបាតនេះ ធ្វើឡើងរយៈពេល ២ ថ្ងៃក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និងសមាជិកសំខាន់ៗមួយចំនួនទៀត។

ថ្លែងសុន្ទរកថាបើកសន្និបាត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំឭកឡើងវិញនូវសមិទ្ធិផលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយប្រទេសជាតិឆ្លងកាត់ការលំបាកជាច្រើននាពេលកន្លងមក នាំកម្ពុជាឆ្ពោះទៅមុខបន្តិចម្តងៗ អាស្រ័យដោយជ្រើសរើសមាគ៌ាត្រឹមត្រូវ ដោយមានការគាំទ្រនិងការចូលរួមពីមហាជនគ្រប់រូប។

សម្តេចក៏បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាត្រៀមជាស្រេចឆ្លើយតបចំពោះចេតនាអាក្រក់ណាមួយដើម្បីធ្វើឱ្យអន្តរាយដល់សង្គមកម្ពុជា ក៏ដូចជាការដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងបរិបទនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិកំពុងប្រែប្រួលដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងប្រជាជនកម្ពុជាក៏ដូចជាមិត្តភក្តិជិតខាង និងដៃគូអភិវឌ្ឍន៍ អង្គការក្នុងស្រុកនិងអន្តរជាតិ សម្រាប់ការចូលរួមចំណែករបស់ពួកគេ ក្នុងការអភិវឌ្ឍប្រទេស និងប្រជាជនកម្ពុជា។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ របស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃពីថ្ងៃទី ១ ដល់ថ្ងៃទី២ ខែកុម្ភៈ បានវាយតម្លៃលើសមិទ្ធិផលនានារបស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ ២០១៩ និងកំណត់ទិសដៅថ្មីសម្រាប់ឆ្នាំ ២០២០៕

បកប្រែដោយ Thanh Cong