leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងពិធី ( រូបថត៖ vnanet.vn)

 

អញ្ជើញ​ចូលរួមកម្មវិធីនេះមានការអញ្ជើញ​ចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រួមជា​មួយ​មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ពាណិជ្ជករ អ្នកជំនួញខ្មែរនិងវៀតណាម ព្រមទាំងប្រជាពលរដ្ឋវៀតណាមមួយចំនួនទៀតដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានថ្លែងសុន្ទរកថា ( រូបថត៖ vnanet.vn)

 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០១៩ ទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជាមានការអភិវឌ្ឍខ្លាំងលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច សន្តិសុខការពារជាតិ វប្បធម៌អប់រំ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីគឺជាចំណុចភ្លឺបំផុតក្នុងឆ្នាំកន្លងទៅនេះ។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្នុងពិធី (រូបថត៖ vnanet.vn)

 

ថ្លែងក្នុងពិធី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងគាំពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលទ្ធផលដល់ប្រទេសជិតខាងនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាទៀតផង។

បន្ទាប់ពីពិធីសម្ពោធប្រគល់ និងទទួលផ្សារដានៅខេត្តត្បូងឃ្មុំជាប់ព្រំដែនខេត្ត Tay Ninh (វៀតណាម) ដែលមានតម្លៃជិត ២ លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាមដល់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានឹងបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែនវៀតណាម - កម្ពុជានិងបំពេញបន្ថែមតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅក្នុងទីក្រុងបាវិត (កម្ពុជា)។

leftcenterrightdel
ទិដ្ឋភាពនៃពិធី​ (រូបថត៖ vnanet.vn)

 

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សមិទ្ធិផលដ៏អស្ចារ្យដែលកម្ពុជាទទួលបានក្នុងរយៈពេលកន្លងមក មិនអាចផ្ដាច់ចេញពីការចូលរួមយ៉ាងសកម្មរបស់វិនិយោគិនវៀតណាមបានឡើយ៕

បកប្រែដោយ Thanh Cong