leftcenterrightdel
គណៈប្រតិភូកងវរសេនាតូចលេខ ១ និងថ្នាក់ដឹកនាំខ័ណ្ឌទី ៨ (រូបថត៖ baoquankhu7.vn)

 

នៅក្នុងជំនួបនេះ លោក Do Huu Tri អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខ័ណ្ឌទី៨ បានជូនដំណឹងអំពីស្ថានភាពសន្តិសុខ នយោបាយ ការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃខ័ណ្ឌទី ៨ ក្នុងរយៈពេលកន្លងមក។ មេបញ្ជាការកងវរសេនាតូចលេខ ១ និងបញ្ជាការដ្ឋានយោធាខ័ណ្ឌទី ៨ ក៏បានផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងនិងកសាងអង្គភាព។

leftcenterrightdel
កងវរសេនាតូចលេខ ១ ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធាខ័ណ្ឌទី ៨ (រូបថត៖ baoquankhu7.vn)

 

តាងនាមគណៈប្រតិភូ លោកវរសេនីយ៍ទោ Thonsi Sakada បានថ្លែងអំណរគុណចំពោះកងទ័ពប្រជាជនវៀតណាម បញ្ជាការដ្ឋានយោធភូមិភាគទី ៧ ទីក្រុងហូជីមិញនិយាយរួម អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងប្រដាប់អាវុធខ័ណ្ឌទី ៨ និយាយដោយឡែកបានជួយឧបត្ថម្ភប្រជាជនកម្ពុជាពីឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ រំដោះប្រជាជាតិនិងកសាងប្រទេសកម្ពុជានៅបច្ចុប្បន្ន ជាពិសេសគឺការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនខ័ណ្ឌទី ៨ ចំពោះកម្មាភិបាល យុទ្ធជននៃកងវរសេនាតូចលេខ ១ និងប្រជាជននៅស្រុក Prasat Balang ខេត្តកំពង់ធំក្នុងរយៈពេលកន្លងមក។

leftcenterrightdel
កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាខ័ណ្ឌទី ៨ ថតរូបជាមួយកងវរសេនាតូចលេខ ១ នៃតំបន់ប្រតិបត្ដិការសឹករងខេត្ដកំពង់ធំ (រូបថត៖ baoquankhu7.vn)

 

ថ្នាក់ដឹកនាំខ័ណ្ឌនិងបញ្ជាការដ្ឋានយោធាខ័ណ្ឌ បានថ្លែងអំណរគុណនិងមានបំណងចង់ថា ភាគីទាំងពីរនឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព រួមទាំងការអប់រំប្រពៃណី សាមគ្គីភាព ស្អិតល្មួតនៃប្រជាជាតិទាំងពីរសម្រាប់នាយទាហានវ័យក្មេងនិងប្រជាជននៅមូលដ្ឋាន បន្តពង្រីកនិងអភិវឌ្ឍសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep