leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

 

ការធ្វើសមយុទ្ធជួយសង្គ្រោះគ្រោះមហន្ដរាយធម្មជាតិនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ នៅឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយមានការចូលរួមពីកម្លាំងប្រមាណ ៨០០ នាក់។ ខ្លឹមសារនៃការធ្វើសមយុទ្ធរួមមាន៖ បង្កើតនូវទីបញ្ជាការចម្រុះធ្វើការជួយសង្រ្គោះនិងឆ្លើយតបជាបន្ទាន់នឹងឧប្បត្តិហេតុនៃសារធាតុគីមីពុល។ ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនិងប្រគល់គិលានុបដ្ឋានសម្រាប់កងទ័ពនិងប្រជាជនមកពិនិត្យ​សុខភាពជូនស្រុកចន្ទ្រា ព្រមទាំងដំឡើងបរិក្ខាពេទ្យ ក៏ដូចជាផ្ដល់អំណោយដល់ប្រជាជនកម្ពុជា....។ 

នេះជាការធ្វើសមយុទ្ធជួយសង្គ្រោះគ្រោះមហន្ដរាយធម្មជាតិជាលើកដំដូងនៅតាមតំបន់ព្រំដែនគោក ដោយយោងតាមពិធីសារស្តីពីកិច្ចសហប្រតិបត្តិការក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍នៅតាមតំបន់ព្រំដែនគោករវាងប្រទេសទាំងពីរនិងបទបញ្ញត្តិស្តីពីការសម្របសម្រួលលើការ​ជួយ​សង្គ្រោះគ្រោះមហន្តរាយរវាងបណ្ដាមូលដ្ឋាននៅតាមតំបន់ព្រំដែនគោក​វៀត​ណាម-កម្ពុជា។ តាមរយៈការធ្វើសមយុទ្ធនេះ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណីសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមករវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep