មន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលផ្នែក​នយោបាយ នៅបណ្ឌិតសភានយោបាយកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នៅកិច្ចពិភាក្សា ថ្នាក់ដឹកនាំនៃតំបន់លេខ១ បានឧទ្ទេសនាមជាទូទៅអំពីដំណើរការកសាង និងការអភិវឌ្ឍ ក៏ដូចជាបទពិសោធក្នុងការអនុវត្តកិច្ចការនយោបាយរបស់តំបន់លេខ ១ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម។

ក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានតំបន់លេខ ១ បានផ្តោតសំខាន់លើការអនុវត្តកិច្ចការនយោបាយដោយមានខ្លឹមសារ និងវិធានការជាច្រើនប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានតំបន់លេខ ១ បានរួមបញ្ចូលការអប់រំជាមួយការបំពេញភារកិច្ច ក៏ដូចជាការអប់រំនយោបាយជាមួយការគ្រប់គ្រងមនោគមវិជ្ជា រក្សាវិន័យរបស់កងទ័ព ហើយផ្តោតសំខាន់លើការកសាង និងអនុវត្តទម្រង់ជាច្រើនប្រកបដោយប្រសិទ្ធិភាព។

បន្ទាប់ពីកិច្ចពិភាក្សាក្រុមសិក្ខាកាមបានទៅទស្សនាកន្លែងបច្ចេកទេស និងកន្លែងបង្កបង្កើនផលរបស់អង្គភាព៕

បកប្រែដោយ Huyen Trang