leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោកនាយឧត្តមសេនីយ៍ សឹង សំណាង

នៅជំនួប លោកនាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ធំធេងដែលប្រទេសវៀតណាមជូនចំពោះប្រទេសកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសជាតិ ជាពិសេសគឺជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកនាយឧត្តមសេនីយ៍ សឹង សំណាង បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phan Van Giang អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយបញ្ជាការដ្ឋានកងទ័ពជើងអាកាសវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងលើកឡើងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសលើវិស័យផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង និងការបណ្តុះបណ្តាល។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានចាត់ទុកថាលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ បានរួមចំណែកក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាព រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។ លោកបានសំដែងនូវជំនឿជាក់ថា ភាគីទាំងពីរបន្តមានវិធានការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកសាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang ក៏បានអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម គាំទ្រ និងបង្កលក្ខណៈងាយស្រួលជានិច្ចសម្រាប់កងទ័ពជើងអាកាសនៃប្រទេសទាំងពីរក្នុងកិច្ច​សហប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang