leftcenterrightdel
លោក Nguyen Hong Linh មានប្រសាសន៍នៅពិធីជំរុញពាណិជ្ជកម្ម (រូបថត៖ vov.vn)

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមាន លោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Ba Ria – Vung Tau និងលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ រួមជាមួយអង្គការអាជីវកម្មយ៉ាងច្រើនកុះកររបស់ខេត្ត Ba Ria – Vung Tau និងប្រទេសកម្ពុជា។

មានប្រសាសន៍នៅពិធីនេះ លោក Tran Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃទីតាំងភូមិសាស្ត្រ ការដឹកជញ្ជូន បរិស្ថានវិនិយោគ ការធ្វើពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក៏ដូចជាស្ថានភាពទូទៅនៃមូលដ្ឋាន។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ តាមរយៈកម្មវិធីនេះ អង្គការអាជីវកម្មនានារបស់ខេត្ត Ba Ria - Vung Tau និងតំបន់មូលដ្ឋាននានារបស់កម្ពុជានឹងស្វែងរកឱកាសវិនិយោគជាច្រើន និងសហប្រតិបត្តិការជាមួយគ្នា។

leftcenterrightdel
សមាគមទេសចរណ៍កម្ពុជា និងមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ (រូបថត៖ vov.vn)

ស្ថាប័ននានារបស់កម្ពុជានិយាយរួម និងរាជធានីភ្នំពេញនិយាយដោយឡែក នឹងរួមដំណើរ និងត្រៀមជាស្រេចសហប្រតិបត្តិការជាមួយអង្គការអាជីវកម្មនានារបស់ខេត្ត Ba Ria – Vung Tau ដើម្បីការអភិវឌ្ឍនៅមូលដ្ឋាននីមួយៗ រួមចំណែកជំរុញការអភិវឌ្ឍនៃសហគមន៍ធុរជន។

នៅពិធីនេះ សមាគមទេសចរណ៍កម្ពុជា (CATA) មន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau និងអង្គការអាជីវកម្មមួយចំនួនរបស់ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Huyen Trang