leftcenterrightdel
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំងលោក Dang Viet Dung ទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា (រូប​ថត៖ baogiaothong.vn)

 

នាថ្ងៃទី ១៦ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងដាណាំង។

អនុប្រធាននៃគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង លោក Dang Viet Dung បានទទួលជួបលោកជំទាវ ម៉ែន សំអន នៅ Furama Resort ទីក្រុងដាណាំង។ នៅក្នុងជំនួប លោក Dang Viet Dung បានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងដាណាំង និងកម្ពុជាគឺជាទំនាក់ទំនងយូរអង្វែង និងជ្រាលជ្រៅ។ យោងតាមលោក Dang Viet Dung ឲ្យ​ដឹង​ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ នឹងចាប់ផ្ដើមបើកជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅទីក្រុងដាណាំង នាថ្ងៃទី២៧ តុលានេះ។ ការបើក​ជើងហោះហើរថ្មីនេះត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងទីក្រុងដាណាំងក៏ដូចជាបង្កើនសេវាកម្មដឹកភ្ញៀវទេសចរវាងកម្ពុជា និងទីក្រុងដាណាំងផងដែរ។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង រំពឹងថា រដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងជួយសម្រួលដល់ការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងមូលដ្ឋានទាំងពីរ៕

បកប្រែដោយ Duy Hoan