គណៈប្រតិភូធនាគាររដ្ឋវៀតណាមដឹកនាំដោយទេសាភិបាល លោក Le Minh Hung បានជួបពិភាក្សាជាមួយគណៈប្រតិភូធនាគារជាតិកម្ពុជាដឹកនាំដោយទេសាភិបាលលោក ជា ចាន់តូ។

leftcenterrightdel
ថ្នាក់ដឹកនាំធនាគារជាតិនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ពិភាក្សាអំពីយន្តការនៃកិច្ចសហប្រតិបត្តិការ (រូបថត៖ vov.vn)

ថ្នាក់ដឹកនាំធនាគារនៃប្រទេសទាំងពីរបានពិភាក្សាពីសភាពការណ៍ម៉ាក្រូសេកិច្ច គោលនយោបាយរូបិយវត្ថុ និងសកម្មភាពឃ្លាំមើលធនាគារនៃប្រទេសនីមួយៗ ព្រមទាំងឯកភាពលើវិធានការដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងធនាគារទាំងពីរនាពេលខាងមុខ។

ទេសាភិបាលធនាគារជាតិកម្ពុជាលោក ជា ចាន់តូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតរវាងធនាគារជាតិវៀតណាម និងធនាគារជាតិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដែលបានរួមចំណែកជួយឲ្យវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរសម្រេចបានកំណើនប្រកបដោយស្ថិរភាព។ លោក ជា ចាន់តូ បានចាត់ទុកថា សកម្មភាពនៃធនាគារពាណិជ្ជកម្មភាគហ៊ុនរបស់វៀតណាមនៅកម្ពុជា បានបង្កើតបន្ថែមប្រភពធនធានសំខាន់ដើម្បីជួយឲ្យវិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាអភិវឌ្ឍយ៉ាងរឹងមាំ។

leftcenterrightdel
លោក Le Minh Hung ទេសាភិបាលធនាគារជាតិវៀតណាម នៅកិច្ចពិភាក្សាទ្វេភាគី (រូបថត៖ vov.vn)

រីឯទេសាភិបាលធនាគារជាតិវៀតណាម លោក Le Minh Hung បានសម្ដែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរ បន្តចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអនុវត្តឲ្យបានល្អថែមទៀត នូវភារកិច្ចនៃធនាគារនីមួយៗក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងមានការប្រកួតប្រជែងនិងបញ្ហាប្រឈមមុខថ្មីៗជាច្រើន៕

បកប្រែដោយ Huyen Trang