leftcenterrightdel
លោក Tran Quoc Vuong លេខាប្រចាំការនៃគណៈលេខាមជ្ឈឹមបក្សបំពាក់គ្រឿងឥស្សរិយយសផ្កាយមាសជូនអ្នកជំនាញវៀតណាមដែលបានជួយបដិវត្តកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៧៩-១៩៨៩

ថ្លែងនៅពិធីនេះ លោក Tran Quoc Vuong  បានសង្កត់ធ្ងន់ថា កាលពី ៤០ ឆ្នាំមុន ដោយសារតែប្រឈមមុខនឹងបទឧក្រិដ្ឋកម្មដ៏ឃោរឃៅ ព្រៃផ្សៃ របស់ពួកខ្មែរក្រហមធ្វើចំពោះប្រជាជនវៀតណាម និងប្រជាជនកម្ពុជា និងតាមការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលស្នើសុំវៀតណាមជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍នេះ។ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាបានវាយផ្តួលរំលំរបបខ្មែរក្រហមដែលជារបបឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅសតវត្សទី ២០ និងបិទនូវទំព័រខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា។

ក្នុងរយៈពេល ១០ ឆ្នាំ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ មានអ្នកជំនាញវៀតណាមជិត ៣ម៉ឺន៥ពាន់នាក់បានមកជួយកម្ពុជា។ ក្នុងជួរថ្នាក់ដឹកនាំក្រុមអ្នកជំនាញមានសមមិត្តមួយចំនួនជាសមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នគ្រប់ថ្នាក់។

ក្នុងអំឡុងពេល ១០ ឆ្នាំដ៏លំបាកលំបិននោះ រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ក្រុមអ្នកជំនាញវៀតណាមបានលះបង់គ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងរួមជាមួយប្រជាជនកម្ពុជាការពារយ៉ាងរឹងមាំនូវសមិទ្ធិផលបដិវត្តន៍ និងរារាំងរបបប្រល័យពូជសាសន៍មិនឱ្យវិលត្រឡប់មកវិញ។

ជាអ្នកដែលបំពាក់គ្រឿងឥស្សរិយយស ដែលជារង្វាន់ដ៏ថ្លែថ្នូររបស់បក្ស រដ្ឋវៀតណាមជូនអ្នកជំនាញវៀតណាមដែលបានជួយបដិវត្តកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៧៩-១៩៨៩ ដោយផ្ទាល់។ លោក Tran Quoc Vuong បានអះអាងថា ប្រការនេះគឺជាការទទួលស្គាល់ និងការកត់សម្គាល់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះគុណូបការៈដ៏ធំធេងរបស់ក្រុមអ្នកជំនាញវៀតណាមក្នុងការបំពេញភារកិច្ចអន្ដរជាតិដ៏ថ្លៃថ្នូរនៅកម្ពុជា។ ព្រមទាំង លោក Tran Quoc Vuong ក៏រំពឹងថា ក្រុមអតីតអ្នកជំនាញវៀតណាមដែលបានជួយបដិវត្តនកម្ពុជានឹងបន្តធ្វើជាស្ពានតភ្ជាប់ និងរួមចំណែកជាច្រើនថែមទៀតដល់ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា និងដើម្បីការអភិវឌ្ឍរបស់ប្រទេសទាំងពីរ៕

បក​ប្រែ​ដោយ Duy Hoan