នៅអង្គភាពទាំងឡាយនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ Vo Minh Luong បានជូនដំណឹងដល់ថ្នាក់ដឹកនាំនៃអង្គភាព កងយោធពលខេមរភូមិន្ទអំពីស្ថានភាពនៃបញ្ជាការយោធភូមិភាគទី៧ នៅពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vo Minh Luong បំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានកងទ័ពជើងគោក (រូបថត៖ baoquankhu7.vn)

ចំពោះកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ ភាគីទាំងពីរបានឯកភាពពង្រីកប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការជារៀងរាល់ឆ្នាំ ផ្តោតទៅលើការជម្រុញការផ្សព្វផ្សាយ ការអប់រំឲ្យកម្មាភិបាល នាយទាហានវ័យក្មេងបានជ្រាបអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរឯកភាពបន្តបង្កើនគុណភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្លាំងការពារព្រំដែន។ ភាគីទាំងពីរនឹងជម្រុញការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា បញ្ចប់ការសាងសង់ ជួសជុលកែលម្អអគារប្រវត្តិសាស្រ្តសមរភូមិលេខ៤៧៩ ៧៧៩ និង៧៧០៨ នៅកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vo Minh Luong បំពេញទស្សនកិច្ចការងារនៅកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទ (រូបថត៖ baoquankhu7.vn)

មេបញ្ជាការអង្គភាពនៃកងយោធពលខេមរភូមិន្ទបញ្ជាក់ថា ប្រជាជនកម្ពុជានិងកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ដល់ទំនាក់ទនងជាអ្នកជិតខាង មិត្តភាពជាប្រពៃណី ល្អប្រសើរ និងយូរអង្វែងជាមួយប្រជាជន និងកងទ័ពប្រជាជនវៀតណាមនិយាយរួម និងយោធភូមិភាគទី៧ និយាយដោយឡែក ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិកម្ពុជា និងការកសាងកងទ័ព កសាងប្រទេសកម្ពុជា។ មេបញ្ជាការនៃអង្គភាពទាំងឡាយបានថ្លែងអំណរគុណចំពោះជំនួយរបស់យោធភូមិភាគទី៧ ដែលផ្ដល់ឲ្យអង្គភាពនៃកងយោធពលខេមរភូមិន្ទនៅពេលកន្លងមក។ មេបញ្ជាការទាំងឡាយរំពឹងថា ទំនាក់ទំនងសាមគ្គីភាពរវាងយោធភូមិភាគទី៧ និងកងយោធពលខេមរភូមិន្ទនឹងកាន់តែល្អ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thanh Cong