មានប្រសាសន៍នៅពិធីនេះ លោកវរសេនីយ៍ឯក Nguyen Ba Hoa នាយករងបណ្ឌិតសភាការពារព្រំដែនវៀតណាម បានអះអាងថា ក្នុងរយៈពេល ៤ ឆ្នាំ ដែលសិក្សារៀនសូត្រនៅបណ្ឌិតសភាការពារព្រំដែន សិក្ខាកាមទាំងឡាយបានមានចំណេះដឹងទូទៅអំពីវិស័យនយោបាយ យោធា ច្បាប់ ជំនាញវិជ្ជាជីវៈ ក្បាច់គុន និងការបើកបរជាដើម។ ទន្ទឹមនឹងនោះ សិក្ខាកាមទាំងឡាយក៏បានលើកកម្ពស់​សមត្ថភាពនយោបាយ ការដឹកនាំ និងការ​គ្រប់គ្រងអង្គភាព ដើម្បីប្រែក្លាយខ្លួនទៅជាកម្មាភិបាលល្អរបស់កងកម្លាំងនគរបាលប្រជាជនវៀតណាម និងកងកម្លាំងគ្រប់គ្រងការពារព្រំដែនឡាវ និងកម្ពុជា។

leftcenterrightdel
លោកឧត្តសេនីយ៍ត្រី Trinh Hoang Hiep នាយកបណ្ឌិតសភាការពារព្រំដែនវៀតណាម ប្រគល់បរិញ្ញាប័ត្រដល់សិក្ខាកាមវៀតណាម (រូបថត៖ bienphong.com.vn)

ក្រោយពីបញ្ចប់ការសិក្សា សិក្ខាកាមវៀតណាម ត្រៀមជាស្រេចបំពេញល្អរាល់ភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ការពារបក្ស រដ្ឋ និងប្រជាជន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Dinh Trong Ngoc ប្រធាននយោបាយបណ្ឌិតសភាការពារព្រំដែនវៀតណាម ប្រគល់បរិញ្ញាប័ត្រដល់សិក្ខាកាមឡាវ និងកម្ពុជា (រូបថត៖ bienphong.com.vn)

ចំណែកសិក្ខាកាមឡាវ និងកម្ពុជានឹងត្រឡប់ទៅប្រទេសវិញ និងត្រៀមជាស្រេចបំពេញរាល់ភារកិច្ច។ អំឡុងពេលសិក្សា និងហាត់ពត់នៅបណ្ឌិសភាការពារព្រំដែន សិក្ខាកាមទាំងឡាយបានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពពិសេស និងមនោសញ្ចេតនាដ៏ជិតស្និទ្ធ រួមចំណែកពួតដៃជាមួយប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំង ៣ កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

បកប្រែដោយ Huyen Trang