ជាលើកដំបូងទៅកាន់ប្រទេសកម្ពុជា សមាជិកទាំងអស់នៃគណៈប្រតិភូមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនៅពេលមកដល់សមរភូមិចាស់ដែលជាកន្លែងកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមធ្លាប់ជួយប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត។

leftcenterrightdel
គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលបានបំពេញទស្សនកិច្ចការងារនាខែមីនា ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា

 

ខ្ញុំនៅចាំជានិច្ចនូវមនោសញ្ចេតនាយ៉ាងកក់ក្ដៅនិងស្និទ្ធស្នាលរបស់លោក ស៊ីមកា អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលទទួលស្វាគមន៍គណៈប្រតិភូនៅទីស្នាក់ការព្រឹទ្ធសភា។ នៅក្នុងជំនួប លោក ស៊ីមកា បានបញ្ជាក់ថា "សមិទ្ធិផលយ៉ាងធំធេងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមិនអាចផ្ដាច់ចេញពីជំនួយដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាមឡើយ"។

ក្នុងស្មារតីនោះ លោកជំទាវ ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម ក៏បានទទួលស្វាគមន៍គណៈប្រតិភូយើងខ្ញុំក្នុងបរិយាកាសដ៏សប្បាយរីករាយ និងរាក់ទាក់កក់ក្ដៅផងដែរ។ ជាពិសេសខ្ញុំមិនអាចបំភ្លេចបាននូវពេលវេលាដ៏រំភើបចិត្ដដែលលោកជំទាវ ម៉ែន សំអន ផ្តល់ចំពោះខ្ញុំទេ។ នោះគឺពេលទទួលភ្ញៀវថ្ងៃនោះ ខ្ញុំមានកិត្ដិយសតាងនាមសាច់ញាត្តិរបស់យុទ្ធជនពលីជីវិតថ្លែងចំណាប់អារម្មណ៍។ បន្ទាប់ពីស្តាប់ខ្ញុំថ្លែងរួច លោកជំទាវបានកាន់ដៃខ្ញុំហើយឱបខ្ញុំ និងស្រក់ទឹកភ្នែក។ មុនពេលចាកចេញ លោកជំទាវបានថតរូបអានុស្សាវរីយ៍ជាមួយគណៈប្រតិភូ ហើយជាថ្មីម្ដងទៀត លោកជំទាវបានឱបខ្ញុំនិងនិយាយថា "មីញនឹងមិនភ្លេចក្មួយឡើយ!" ។

ជាមួយគ្នានោះ គណៈប្រតិភូយើងខ្ញុំក៏ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជនខេត្ដបាត់ដំបងនិងខេត្ដសៀមរាប រួមជាមួយអង្គភាពនានានៃកងយោធពលខេមរភូមិន្ទដូចជា ក្រសួងការពារជាតិ យោធភូមិភាគទី៤ យោធភូមិភាគទី៥ បានទទួលស្វាគមន៍នៅក្នុងបរិយាកាសសប្បាយរីករាយ រំភើបចិត្ដ រាក់ទាក់ ស្និទ្ធស្នាលនិងកក់ក្ដៅជាទីបំផុត។ ខ្ញុំនៅចាំថា ក្នុងជំនួបជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៤ បន្ទាប់ពីខ្ញុំជំនួសមុខសាច់ញាតិរបស់យុទ្ធជនពលីថ្លែងចំណាប់អារម្មណ៍របស់ខ្លួនរួចមក ស្រាប់តែមាននាយទាហានស្រីម្នាក់នៃកងយោធពលខេមរភូមិន្ទរត់មកឱបខ្ញុំហើយយំ។ នាយទាហានស្រីនោះបានឲ្យដឹងថា ឆ្នាំ១៩៧៩ គាត់បានឃើញដោយផ្ទាល់ភ្នែកពួកប៉ុល ពត សម្លាប់ឪពុកម្តាយរបស់គាត់។ បងប្អូនរបស់គាត់មានសំណាងល្អដែលបានកងទ័ពស្ម័គ្រចិត្តវៀតណាមជួយទាន់ពេលនិងបញ្ជូនពួកគាត់ទៅមជ្ឈមណ្ឌលកុមារកំព្រា។ ពេលធំឡើង នាយទាហាននារីនោះត្រូវបានបញ្ជូនទៅសិក្សានៅវិទ្យាស្ថានពេទ្យយោធានៅប្រទេសវៀតណាមនិងត្រឡប់មកបម្រើនៅក្នុងកងយោធពលខេមរភូមិន្ទដែរ។ គាត់រំលឹកឡើងវិញថា ប្រសិនបើគ្មានកងទ័ពស្ម័គ្រចិត្តវៀតណាមជួយទាន់ពេលវេលានោះ គាត់មិនអាចរស់រានមានជីវិតដូចសព្វថ្ងៃនេះឡើយ។

ក្រៅពីមោទនភាពរំភើបចិត្ដនិងសុភមង្គល យើងខ្ញុំនៅមានក្ដីកង្វល់ក្នុងចិត្ដចំពោះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណារាប់ម៉ឺនដែលរកមិនទាន់ឃើញនៅទឹកដីកម្ពុជាឡើយ។ យល់ជ្រួតជ្រាបពីគោលបំណងនោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ដបាត់ដំបងនិងសៀមរាប ក៏ដូចជាមេទ័ពក្នុងជួរកងទ័ពកម្ពុជាបានបញ្ជាក់ថានឹងខិតខំអស់ពីកម្លាំងកាយចិត្ដដើម្បីស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ​វៀត​ណាម៕

បកប្រែដោយ Pham Diep