ក្នុងកិច្ចប្រជុំនេះ កងកម្លាំងមាន​សមត្ថកិច្ចនៃភាគីទាំងពីរបានផ្លាស់ប្តូរអំ​ពី​ស្ថានការណ៍ដែលទាក់ទិន​ទៅនឹងបទ​ឧក្រិដ្ឋកម្មគ្រឿងញៀននៅតាមព្រំដែនវៀតណាម - កម្ពុជា ជាពិសេសនៅខេត្ត Giai Lai និងរតនគីរី ។

leftcenterrightdel
កងកម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរបានផ្លាស់ប្តូរស្ថានការណ៍ដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (រូបថត bienphong.com.vn)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានការណ៍នៃបទឧក្រិដ្ឋកម្មគ្រឿងញៀនមានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយមានសកម្មភាពជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនពី”តំបន់ត្រីកោណមាស” ឆ្លងកាត់ប្រទេសថៃ ឡាវ និងកម្ពុជា ហើយរត់ពន្ធចូលមកប្រទេសវៀតណាម។

ហេតុដូច្នេះហើយ កងកម្លាំងមានសមត្ថកិច្ចរបស់ខេត្ត Gia Lai និងខេត្តរតនគីរី និងកងកម្លាំងបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh និងអូរយ៉ាដាវគួរតែក្តាប់ឲ្យបាន​ជាប់នូវស្ថានការណ៍ ផ្លាស់ប្តូរព័ត៌មានជាទៀងទាត់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។ កងកម្លាំងការពារព្រំដែនខេត្ត Gia Lai នគរបាល និងកងរាជអាវុធហត្ថខេត្តរតនគីរី ក៏ដូចជាកងកម្លាំងសមត្ថកិច្ចបំពេញភារកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh  និងអូរយ៉ាដាវចាំបាច់ត្រូវអនុវត្តនូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំង ដើម្បីកាត់បន្ថយសកម្មភាពនៃឧក្រិដ្ឋកម្មដែលទាក់ទងនឹងគ្រឿងញៀន រួមចំណែកក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខ ការពារជីវភាពរស់នៅដោយសន្តិភាពសំរាប់ប្រជាជននៅខេត្តទាំងពីរ ជាពិសេសនៅតំបន់ព្រំដែន៕

បក​ប្រែ​ដោយ Duy Hoan