leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចងចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការជួយឧបត្ថម្ភដ៏មានតម្លៃដែលរដ្ឋាភិបាល ប្រជាជន និងកងយោធពលខេមរភូមិន្ទជូនចំពោះវៀតណាមក្នុងការតស៊ូរំដោះប្រទេសជាតិ នាពេលកន្លងមក ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ គោលនយោបាយឥតងាករេរបស់វៀតណាម គឺបន្តខំប្រឹងប្រែងរួមជាមួយកម្ពុជាជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាសសរស្តម្ភមួយក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ លោកក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិក្នុងរយៈពេលកន្លងមក បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត រួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាខ្លឹមសារដ៏សំខាន់មួយដែលថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំយោធានៃភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ លោកក៏បានរំពឹងថា ទំនាក់ទំនងដ៏ល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព រក្សាស្ថិរភាព សន្តិសុខនយោបាយ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួន៕

បកប្រែដោយ Huyen Trang