នៅក្នុងជំនួបធ្វើការជាមួយយោធភូមិភាគចំនួន ៤ និងខេត្តចំនួន១១ នៃព្រះរាជាណាចក្រកម្ពុជា ភាគីកម្ពុជាបានអះអាងថា កម្ពុជានិងវៀតណាមមានភាពស្រដៀងគ្នាអំពីភូមិសាស្ត្រ ប្រពៃណីគាំទ្រជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានពីអតីតកាល ជាពិសេសក្នុងអំឡុងពេលខ្មៅងងឹតនិងការឈឺចាប់ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត។ បក្ស រដ្ឋាភិបាល​និងកងទ័ពប្រជាជនវៀតណាមបានសហការជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជាតស៊ូប្រឆាំងសត្រូវ ហើយត្រៀមខ្លួនលះបង់ជីវិតដើម្បីផ្ដួលរំលំ​របបប្រល័យពូជសាសន៍ខ្មែរក្រហម ដណ្ដើមឯករាជ្យ និងសន្តិភាពដល់ប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Nguyen Minh Hoang អនុប្រធាននយោបាយយោធភូមិភាគទី៧ ចុះសួរសុខទុក្ខ និងប្រគេនអំណោយដល់ព្រះសង្ឃ

 

អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋកម្ពុជាចងចាំនិងដឹងគុណជានិច្ចក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមស្វែងរកអដ្ឋិធាតុ K នៃយោធភូមិភាគទី៧ បំពេញភារកិច្ចបានល្អ ព្រមទាំងអប់រំដល់ជំនាន់ក្រោយបន្ដកសាងចំណងមិត្ដភាព សាមគ្គីភាពរវាងរដ្ឋ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរឲ្យរីកចម្រើនជារៀងរហូត។

leftcenterrightdel
 
leftcenterrightdel
ក្រុមស្វែងរកអដ្ឋិធាតុ K71 ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមនៅខេត្ដឧត្ដរមានជ័យ

គណៈប្រតិភូយោធភូមិភាគទី៧ វាយតម្លៃខ្ពស់ចំពោះការអនុវត្ដភារកិច្ចរបស់ក្រុមស្វែងរកអដ្ឋិធាតុ K និងការសហការយ៉ាងជិតស្និទ្ធ ការជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលរបស់អង្គភាពកងទ័ព អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមការងារនិងប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមក។

 

leftcenterrightdel

គណៈប្រតិភូយោធភូមិភាគទី៧ ថតរូបជាអនុស្សាវរីយ៍នៅមុខការិយាល័យប្រចាំការនៃតំបន់ប្រតិបត្ដិការសឹករងខេត្ដបន្ទាយមានជ័យ
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
គណៈប្រតិភូយោធភូមិភាគទី ៧ បានប្រគល់ជំនួយរបស់រដ្ឋាភិបាលវៀតណាមជូនយោធភូមិភាគនិងខេត្ដមួយចំនួននៃកម្ពុជា
leftcenterrightdel
គណៈប្រតិភូថតរូបជាអនុស្សាវរីយ៍នៅស្ដូបមិត្ដភាពកងទ័ពស្ម័គ្រចិត្ដវៀតណាមកម្ពុជា

 

គួររំលឹកថា ក្នុងប៉ុន្មានថ្ងៃបំពេញទស្សនកិច្ចការងារនៅកម្ពុជា គណៈប្រតិភូយោធភូមិភាគទី៧   បានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្ដវៀតណាមនៅស្ដូបមិត្ដភាពវៀតណាមកម្ពុជា និងអញ្ជើញចូលជួបសំដែងការគួរសមជាមួយលោកជំទាវ ម៉ែនសំអន  ឧបនាយករដ្ឋមន្ត្រីកម្ពុជា៕

បកប្រែដោយ Thanh Cong