ក្នុងរយៈពេល ១០ ឆ្នាំប្រយុទ្ធនៅប្រទេសកម្ពុជា (១៨៧៩-១៩៨៩) កម្មាភិបាល យុទ្ធជន នៃរណសិរ្ស ៤៧៩  បានយកឈ្នះលើរាល់​ការលំបាក សម្រេចបានជោគជ័យលើគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យ។

leftcenterrightdel
អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ ថតរូប​ជា​អនុស្សាវរីយ៍​ (រូប​ថត៖ vnanet.vn)

នៅឯពិធីនេះ អតីតយុទ្ធជននៃរណសិរ្ស៤៧៩ បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ រួមទាំងការដឹងគុណចំពោះយុទ្ធមិត្តដែលបានពលីជិវិតនៅប្រទេសមិត្ត  បំពេញកាតព្វកិច្ចអន្តរជាតិដ៏ឧត្តុងឧត្តម ជួយឱ្យប្រ​ទេស​កម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ អតីតយុទ្ធជនក៏បានលើកទឹកចិត្តគ្នាឲ្យរក្សាសេចក្តីថ្លៃថ្នូររបស់កងទ័ព ហើយរក្សា និងលើកកំពស់ប្រពៃណី និងចំណងសាមគ្គីភាពវៀតណាម - កម្ពុជា។

ក្នុងឱកាសនេះដែរ អតីតកងទ័ពស្ម័គ្រចិត្តនៃរណសិរ្ស៤៧៩ នៅ​ទី​ក្រុងហាណូយបានផ្តល់អំណោយចំនួន ១០០ ជូនវីរៈអ្នកម្តាយវៀតណាម យុទ្ធជនពិការ សាច់ញាតិនៃយុទ្ធជនពលី សមាជិកដែលជួបការលំបាក រួមទាំងនិស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅវៀតណាមផងដែរ៕

បកប្រែដោយ Duy Hoan