leftcenterrightdel
លោក Pham Quoc Toan នាយករងមន្ទីរការបរទេសខេត្ដ Dong Nai  បានជូនផ្កាដល់លោកស្រី Phimpha Keomixay អគ្គកុងស៊ុលឡាវ និងលោក Ihen អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ
leftcenterrightdel
និស្សិតឡាវ និងកម្ពុជាចូលរួមពិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ

 

នៅខេត្ត Dong Nai មាននិស្សិតឡាវ និងកម្ពុជាចំនួន ៨៤ នាក់ ដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ និងភាសាបរទេសនៅសាកលវិទ្យាល័យនានា។ ថ្នាក់ដឹកនាំខេត្ត Dong Nai បង្កលក្ខណៈងាយស្រួលទាំងសំភារៈនិងស្មារតីសម្រាប់និស្សិតឡាវនិងកម្ពុជា។

leftcenterrightdel
លោក Nguyen Viet Thang នាយករងមន្ទីរការបរទេសខេត្ដ Dong Nai បានជូនអំណោយដល់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅខេត្ដ

 

នៅក្នុងជំនួប អគ្គកុងស៊ុលឡាវ និងកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ និងប្រជាជនខេត្ត Dong Nai និងសាកលវិទ្យាល័យនានានៅខេត្តបានជួយដល់និស្សិតឡាវ និងកម្ពុជាក្នុងការសិក្សា ដែលរួមចំណែករឹតបន្ដឹង និងពូនជ្រំទំនាក់ទំនង​វៀតណាម ​និង​ឡាវ វៀតណាម និងកម្ពុជា។ ក្នុងឱកាសនេះដែរ សមាគមនិស្សិតនៅខេត្ត Dong Nai បានបង្ហាញជាផ្លូវការក្លឹបមួយ​ដែល​មានឈ្មោះថា "រួម​ដង​ទន្លេមេគង្គ​" សំដៅប្រមូលផ្ដុំ បង្រួបបង្រួមសាមគ្គីនិស្សិតវៀតណាម -ឡាវ - កម្ពុជាដើម្បីជួយគ្នាទៅវិញទៅមកក្នុងការសិក្សា៕

បកប្រែដោយ Pham Diep