leftcenterrightdel
សាលាវៀតណាមលើបឹងទន្លេសាប

ក្រុមការងារនៃនាយកដ្ឋានសេដ្ឋកិច្ចរបស់ក្រសួងការពារប្រទេសវៀតណាម បានទៅទស្សនាសាលារៀនលើបឹងទន្លេសាបនេះ ចំថ្ងៃទិវាគ្រូបង្រៀន (២០ វិច្ឆិកា)។ នៅពាក់កណ្ដាលផ្ទះចាស់ៗដែលត្រូវបានសង់នៅជំវិញបឹង ហើយលេចធ្លោ គឺផ្ទះឈើមួយជួរបានលាបថ្នាំ​ពណ៌ខៀវលឿង និងដំបូលប្រក់ពណ៌ក្រហម។ លើ “ជញ្ជាំង” នោះគឺបានជាប់ក្ដារមួយដោយសរសេរអក្សរថា “សាលាបឋមសិក្សា​វៀតណាមដែលប្រគល់ជូនដោយយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម” ដោយភ្ជាប់ជាមួយអក្សរខ្មែរខាងលើ។ ទោះបីជាក្រុមការងារទៅទស្សនាក្នុងឱកាសទិវាគ្រូបង្រៀនក៏ដោយ ប៉ុន្ដែបរិយាកាសសិក្សានៅតែប្រព្រឹត្ដដូចថ្ងៃធម្មតាដែរ។ មានតែនៅពេលមានភ្ញៀវមក លោកគ្រូ Thai Hong Son នាយករងសាលាទើបអនុញ្ញាតឱ្យសិស្សឈប់សម្រាក ទន្ទឹមនឹងនោះ ជាសូរសំលេង "ជំរាបសួរអ៊ំ" "ជំរាបសួរអ្នកស្រី" "ជំរាបសួរពូ" នៅពេលភ្ញៀមមក។

លោកគ្រូ Thai Hong Son បានឲ្យដឹងថា តាមជនវៀតណាមហៅថា Bien Ho ហើយតាមជនជាតិកម្ពុជាហៅថា បឹងទន្លេសាប) កាពិតនេះគឺជាបឹងទន្លេសាបធំបំផុតនៅអាស៊ីអាគ្នេយ៍។ "នៅបឹងទន្លេសាប ភាគច្រើនប្រជាជនវៀតណាមប្រកបមុខរបរនេសាទ។ យោងតាមកំណត់របស់កម្ពុជាជារៀងរាល់ឆ្នាំអ្នកនេសាទគ្រាន់តែបានធ្វើនេសាទចាប់ពីខែតុលាដល់ខែមិថុនានៃឆ្នាំក្រោយ។ រយៈពេល ៤ ខែដែលនៅសេសសល់គឺរដូវត្រីពងកើត។ ទោះបីជាប្រជាជនមានជីវភាពរស់នៅលំបាកក៏ដោយក៏ប៉ុន្តែប្រជាពលរដ្ឋគ្រប់រូបក៏ចង់ឱ្យកូនទៅរៀន និងចេះនិយាយភាសាវៀតណាមទៀតផង។ ដោយយល់ជ្រាបពីគំនិតរបស់ប្រជាពលរដ្ឋ នៅឆ្នាំ ១៩៩៧ លោកគ្រូ Tran  Van Tu ដែលមានដើមកំណើតនៅខេត្ដ Tay Ninh បានសំរេចចិត្ត “បង្រៀនអក្សរ” ដល់កុមារក្រីក្រនៅលើបឹងទន្លេសាប។

leftcenterrightdel
 
leftcenterrightdel
លោកគ្រូ Thai Hong Son និងសិស្សនៅសាលាបឋមសិក្សាវៀតណាមនៅលើបឹងទន្លេសាប

លោកគ្រូ Thai Hong Son និយាយបន្ដថា នាយកសាលាបឋមសិក្សា Tran  Van Tu ជាមនុស្សដែលយើងខ្ញុំរាប់អាន។ លោកគ្រូ Tran  Van Tu ជាអ្នកអំពាវនាវសាងសង់សាលារៀននេះ ដោយការទៅកាន់គ្រួសារមួយៗ ដើម្បីបញ្ចុះបញ្ចូលសិស្សទៅសិក្សា ដោយឥតគិតថ្លៃ និងផ្ដល់អាហារ ២ ឬ ៣ ពេលក្នុងមួយថ្ងៃ។ នៅពេលដែលយោធភូមិភាគទី ៧ ជួយសាងសង់សាលារៀននេះ ហើយបើកបន្ថែមថ្នាក់រៀនថ្មីទៀតផង ក្រៅពីការលើកទឹកចិត្ដដល់ប្រជាពលរដ្ឋឲ្យកូនទៅសិក្សា លោកគ្រូនៅលើកទឹកចិត្ដគ្រូបង្រៀនក្នុងប្រទេស សម្បីតែទាំងកូនប្រុស កូនប្រសាររបស់លោកគ្រូមកបង្រៀន និងធ្វើម្ហូបឲ្យសិស្សនៅសាលារៀននេះ” ផងដែរ។

សំដែងការដឹងគុណចំពោះការជួយឧបត្ថម្ភរបស់យោធភូមិភាគទី ៧ និយាយដោយឡែក និងក្រសួងការពារប្រទេសវៀតណាមនិយាយរួម លោកគ្រូ Thai Hong Son បានបន្ដទៀតថា ចាប់ពីពេលសង់សាលាថ្មីមក ចំនួនសិស្សកើនឡើងជាច្រើន។ ប្រសិនបើជាមុននេះមានតែសិស្សចំនួន ១០០ នាក់មកសិក្សា គឺបច្ចុប្បន្នសិស្សកើនឡើង ៣០០ នាក់។ ជារៀងរាល់ថ្ងៃ ម៉ោងសិក្សាត្រូវបែងចែកជាពីរពេល។ ពេលព្រឹកពីម៉ោង ៨ ដល់ម៉ោង ១១ ហើយពេលរសៀលពីម៉ោង ១៣ ដល់ ម៉ោង ១៧។ ក្រៅពីពេលបង្រៀន និងផ្ដល់សៀវភៅដោយឥតគិតថ្លៃនោះ សាលានៅផ្ដល់អាហាររៀងរាល់ថ្ងៃទៀតផង។

រីឯគ្រូបង្រៀននៅទីនេះ សុទ្ធតែបង្រៀនដោយស្ម័គ្រចិត្ដ មិនទទួលប្រាក់ខែដូចគ្រូនៅសាលាផ្សេងទេ។ ប្រាក់ឧបត្ថម្ភសំរាប់គ្រូបង្រៀនគឺជាការរួមចំណែករបស់គ្រួសារ និងការជួយឧបត្ថម្ភពីសប្បុរសជននានា។ ទោះបីជាប្រាក់ឧបត្ថម្ភនេះតិចក្ដី ប៉ុន្ដែគ្រូបង្រៀននៅតែបង្រៀនអស់ពីសមត្ថភាព ដើម្បីសិស្សជាទីស្រឡាញ់។ នៅពេលលាគ្រូបង្រៀន និងសិស្សនៅសាលាបឋមសិក្សាវៀតណាមលើបឹងទន្លេសាប យើងខ្ញុំទាំងអស់គ្នាមានមោទនភាពដោយបានឃើញប្រជាជនវៀតណាមនៅលើបឹងចេះស្រឡាញ់គ្នាសាមគ្គីភាពជួយគ្នានៅពេលជួបការលំបាក៕

បកប្រែដោយ Pham Diep