ខេត្ត Tay Ninh មានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រកម្ពុជាប្រវែង ២៤០ គីឡូម៉ែត្រ។ តំបន់នេះមានជនជាតិភាគតិចចំនួន ២១ ជនជាតិ ភាគច្រើនជាជនជាតិខ្មែរ។

leftcenterrightdel
តំណាងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Phuoc Tan ប្រគល់អំណោយដល់គ្រួសារក្រីក្រ និងជនរួមជាតិភាគតិចនៅស្រុក Chau Thanh

ដោយយល់ជ្រួតជ្រាបគោលនយោបាយរបស់គណៈកម្មាធិការបក្សខេត្ត Tay Ninh ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឃុំជាប់ព្រំដែន និងកសាងជនបទថ្មីដែលជាភារកិច្ចសំខាន់ និងអាទិភាពកំពូល នៅប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានដឹកនាំស្ថាប័ន អង្គភាព ជាពិសេសប៉ុស្តិ៍ការពារព្រំដែន អនុវត្តការងារចលនាមហាជន រួមដំណើរជាមួយប្រជាជនតាមព្រំដែន និងរៀបចំកម្មវិធីប្រកបដោយប្រសិទ្ធភាពជាច្រើន ក្នុងនោះ "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" "ព្រំដែន - បុណ្យសែនព្រះខែ", "ជួយកុមារទៅសាលារៀន-កូនធម៌នៅប៉ុស្តិ៍ការពារព្រំដែន", "កងទ័ពការពារព្រំដែនរួមដៃគ្នាដើម្បីជនក្រីក្រ មិនទុកចោលនរណាម្នាក់នៅពីក្រោយ"... កម្មវិធី "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងប៉ុស្តិ៍ការពារព្រំដែននៅឃុំចំនួន ២០ នៃស្រុក និងទីរួមស្រុកជាប់ព្រំដែនចំនួន ៥ រួមមាន៖ Tan Bien, Tan Chau, Ben Cau, Chau Thanh និង Trang Bang។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ កងទ័ពការពារព្រំដែនខេត្ត Tay Ninh បានប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិចជាង ៣០០០ គ្រួសារ ប្រគល់អាហារូបករណ៍ “ជួយកុមារទៅសាលារៀន” ដល់សិស្សានុសិស្សដែលជួបការលំបាកចំនួន ២០០ នាក់ក្នុងបណ្ដាឃុំជាប់ព្រំដែន...

យោងតាមលោក Truong Van Hoan លេខាគណៈកម្មាធិការបក្សស្រុក Chau Thanh បានឲ្យដឹងថា ក្នុងបំណងពង្រីកប្រពៃណី គុណសម្បត្តិរបស់កងទ័ពលោកអ៊ំហូ កងទ័ពការពារព្រំដែនខេត្ត Tay Ninh និយាយរួម និងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Phuoc Tan និយាយដោយឡែក តែងតែធ្វើអស់កម្លាំងកាយចិត្តដើម្បីប្រជាជន អនុវត្តល្អនូវការផ្សព្វផ្សាយ និងចលនាប្រជាជនឲ្យចូលរួមកសាងតំបន់ប្រកបដោយសុវត្ថិភាព និងរឹងមាំ ព្រមទាំង ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន តាមរយៈកម្មវិធី និងសកម្មភាពដ៏មានប្រយោជន៍ រួមចំណែកអភិវឌ្ឍសុខុមាលភាពសង្គម និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនឲ្យកាន់តែមានសុខសាន្តត្រាណ និងសុខដុមរមនា៕

បកប្រែដោយ Thanh Cong