ការតាំងពិព័រណ៌បានបង្ហាញរូបភាពចំនួន ១២០ ផ្ទាំងរបស់អ្នកថតរូប៖ Nguyen Phung, Giang Son Dong, Nguyen Manh Hung។ រូបភាពទាំងនេះត្រូវបានថតក្នុងដំណើរទស្សនកិច្ចទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជនស្រុកកោះ Truong Sa ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤។

leftcenterrightdel
ប្រតិភូទស្សនាការតាំងពិព័រណ៌ "សម្រស់និទាឃរដូវនៅស្រុកកោះ Truong Sa"

រូបភាពទាំងឡាយនេះបានបង្ហាញបរិយាកាស និងសន្តានចិត្តរបស់ប្រជាជនលើដីគោកតាមរយៈការដឹកជញ្ជូនទំនិញសម្រាប់បុណ្យចូលឆ្នាំថ្មីទៅស្រុកកោះ ការត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជននៅលើកោះដាច់ស្រយាល មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅលើកោះ ស្មារតីបំពេញភារកិច្ច ការត្រៀមខ្លួនប្រយុទ្ធជាស្រេច ភាពស្រស់ស្អាតរបស់កងទ័ពក្នុងការបង្វឹកបង្ហាត់ ពលកម្ម និងការលេងកម្សាន្ត។ ពិព័រណ៍នេះបើករហូតដល់ថ្ងៃទី៥ ខែមីនា៕

បកប្រែដោយ Thuy Anh