នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកុម្ភៈ នៅតំបន់សមុទ្រមានចំងាយ ២០០ ម៉ែត្រ ពីស្ថានីយ៍រ៉ាដា ៣៥១១ (កងវរសេនាធំលេខ៣៥១ តំបន់លេខ ៣ កងទ័ពជើងទឹក) ទូកនេសាទរបស់លោក Nguyen Manh Hung (អាយុ ៥៣ ឆ្នាំ រស់នៅឃុំ Phong Hai ស្រុក Phong Dien ខេត្ត Thua Thien Hue) បានក្រឡាប់ដោយសាររលកឡើងដល់កម្រិតទី ៧ និង ទី៨ ។ នៅពេលនោះមានពលករ ៤ នាក់នៅលើទូក។

leftcenterrightdel
នាយទាហាន និងពលទាហាននៃស្ថានីយ៍រ៉ាដាលេខ ៣៥១១ កងវរសេនាធំលេខ ៣៥១ ចុះជួយសង្គ្រោះអ្នកនេសាទ

បន្ទាប់ពីទទួលបានដំណឹងនេះ កងវរសេនាធំលេខ ៣៥១ បានរាយការណ៍ជូនបញ្ជាការតំបន់លេខ ៣ កងទ័ពជើងទឹក ហើយបានបញ្ជូននាយទាហាន និងពលទាហានចំនួន១០ នាក់ សម្របសម្រួលជាមួយកម្លាំងនគរបាលឃុំ និងស្ថាប័នមានសមត្ថកិច្ច ចុះជួយសង្រ្គោះអ្នកនេសាទដែលជួបគ្រោះថ្នាក់។ នៅវេលាម៉ោង ១២ និង ៤០ នាទីថ្ងៃដដែល នាយទាហាននិងពលទាហាន នៃស្ថានីយ៍រ៉ាដាលេខ ៣៥១១ បានជួយសង្គ្រោះអ្នកនេសាទទាំង​ ៤ នាក់ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីទាញទូកទៅច្រាំងដោយសុវត្ថិភាព។ សុខភាពអ្នកនេសាទមានស្ថេរភាព។

បកប្រែដោយ Duy Hoan