កម្មាភិបាលនៃកងទ័ពការពារព្រំដែនបានឃោសនា និងចលនាប្រជាជនអនុវត្តគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋឱ្យបានល្អ ហើយចូលរួមការពារអធិបតេយ្យភាពបូរណភាពទឹកដី និងសន្តិសុខតាមតំបន់ព្រំដែន សមុទ្រ និងកោះ។ លើកកំពស់តួនាទីរបស់កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន ក្នុងការចូលរួមគណៈកម្មាធិការបក្សស្រុក ឃុំព្រំដែន សមុទ្រ កោះ បក្ខជននៃប៉ុស្តិ៍ការពារព្រំដែន ចូលរួមសកម្មភាពនៅគណៈកម្មាធិការបក្សភូមិព្រំដែន រួមចំណែកកសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Loc Thanh (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc) ជួយប្រជាជនប្រមូលផលម្រេច

ទន្ទឹមនឹងនោះ ផ្តល់យោបល់ និងចូលរួមអនុវត្តកម្មវិធី និងគម្រោងនានានៅតំបន់ព្រំដែន ដើម្បីទទួលបានលទ្ធផលជាក់ស្តែង។ នៅក្នុងឆ្នាំ២០២៣ កម្លាំងកងទ័ពការពារព្រំដែន បានរៀបចំកម្មវិធី “បុណ្យចូលឆ្នាំថ្មីនៅតំបន់ព្រំដែន” ដោយមានតម្លៃអំណោយសរុបប្រមាណ ៣៤.២ ពាន់លានដុង កើនឡើងជិត ៨ ពាន់លានដុងបើធៀបនឹងឆ្នាំ ២០២២។

អនុវត្តគម្រោង “កម្មាភិបាល និងយុទ្ធជននៃកម្លាំងកងទ័ព ជួយកុមារទៅសាលារៀន” នៅឆ្នាំ ២០២៣ អង្គភាពកងទ័ពការពារព្រំដែនបានទទួលកូនធម៌ចំនួន ៤០០ នាក់ និងជួយឧបត្ថម្ភកុមារចំនួន ៥៤៣៧ នាក់។ល៕

បកប្រែដោយ Huyen Trang