អំឡុងពេលដែលកងទ័ព នៃកងពលតូចរថក្រោះរថពាសដែកលេខ២០៦ ចុះបំពេញភារកិច្ចចលនាមហាជននោះ បរិយាកាសនៅតាមភូមិនានាកាន់តែមានភាពអ៊ូអរ និងកក់ក្តៅ។ កម្មាភិបាល និងយុទ្ធជន ដែលទើបមកស្នាក់នៅ បានចាប់ផ្តើមធ្វើការភ្លាម។ ក្រុមខ្លះសម្អាតបរិស្ថាន ផ្លូវភូមិ ខ្លះទៀតរៀបចំជួយគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ សម្អាត ជួសជុលផ្ទះសម្បែង...

leftcenterrightdel
កងទ័ព នៃកងពលតូចរថក្រោះរថពាសដែកលេខ២០៦ និងកម្លាំងនានា ជួយអ្នកឃុំ Nam Nhoong ធ្វើផ្លូវបេតុង

នៅក្រោមថ្ងៃក្តៅខ្លាំង កម្មាភិបាល និងយុទ្ធជន នៃកងពលតូចរថក្រោះ រថពាសដែកលេខ ២០៦ នៅតែធ្វើការជាមួយប្រជាជនក្នុងតំបន់ដើម្បីចាក់បេតុងធ្វើផ្លូវអន្តភូមិ។ កែវទឹកត្រជាក់នីមួយៗបានឆ្លងពីដៃកងទ័ព ទៅមកប្រជាជន ហើយលាយឡំជាមួយរឿងកំប្លែង និងសំណើចដែលធ្វើឱ្យការនឿយហត់ដូចជាបាត់ទៅវិញ។

មិនត្រឹមតែជួយប្រជាពលរដ្ឋ ធ្វើផ្លូវបេតុង ជីកស្តារប្រឡាយដោះទឹកប៉ុណ្ណោះទេ កម្មាភិបាល និងយុទ្ធជន នៃកងពលតូចរថក្រោះ រថពាសដែកលេខ២០៦ ថែមទាំងសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន រៀបចំការឃោសនាផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីគោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិ ស្តីពីការកសាងជនបទថ្មី ការបង្ការជំងឺរាតត្បាត... ជាភាសាទាំង ៣៖ ភាសាជាតិ, Thai, Kho mu  ដើម្បីឲ្យបងប្អូនមាមីងងាយស្រួលស្តាប់ និងយល់។

ទន្ទឹមនឹងនោះ អង្គភាពក៏បានដឹកជញ្ជូនដី និងថ្មរាប់រយម៉ែត្រគូប ចាក់ដី ចាក់បេតុង ធ្វើផ្លូវប្រវែងជិត ២ គីឡូម៉ែត្រ។ កៀរគរប្រជាពលរដ្ឋបរិច្ចាគដីសាងសង់ទំនប់ប្រវែង ២៥ ម៉ែត្រ ដើម្បីពង្រីកផ្លូវចូលភូមិ។ ជីកស្តារប្រឡាយដោះទឹកប្រវែងជាង ៥ គីឡូម៉ែត្រ ក្នុងតំបន់លំនៅឋាន និងប្រឡាយក្នុងស្រែ ជួសជុលអគារវប្បធម៌; ពិនិត្យសុខភាពដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ និងជនចាស់ជរា... សកម្មភាពរបស់កងទ័ពបានរួមចំណែកជួយមូលដ្ឋាន និងប្រជាជន ខិតខំប្រឹងប្រែងសម្រេចការកសាងជនបទថ្មី ព្រមទាំងធ្វើឱ្យស្រស់ស្អាតនូវរូបភាព និងគុណសម្បត្តិរបស់កងទ័ពលោកអ៊ំហូ៕

បកប្រែដោយ Duy Hoan