leftcenterrightdel
ថ្នាក់ដឹកនាំកងឆ្មាំសមុទ្រតំបន់លេខ ២ ប្រគល់ទង់ជាតិជូនអ្នកនេសាទ

ក្នុងកម្មវិធីនេះ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ២ បានពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនអ្នកនេសាទ មនុស្សវ័យចំណាស់ និងអ្នកទទួលរបបពីរដ្ឋជិត ១៥០នាក់; ប្រគល់ទង់ជាតិចំនួន ១៥០០ សន្លឹក និងអំណោយចំនួន ១០០ ចំណែក ជូនអ្នកនេសាទដែលជួបការលំបាកនៅតំបន់ព្រំដែនសមុទ្រទីក្រុង Hoi An ដែលមានតម្លៃជិត ១០០ លានដុង។

leftcenterrightdel
កម្មាភិបាលពេទ្យយោធានៃកងឆ្មាំសមុទ្រតំបន់លេខ ២ ពិនិត្យសុខភាពជូនអ្នកនេសាទនៅសង្កាត់ Cua Dai

លើសពីនេះ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ២ បានរៀបចំការផ្សព្វផ្សាយដល់អ្នកនេសាទអំពីច្បាប់សមុទ្រ និងកោះ; ច្បាប់កងឆ្មាំសមុទ្រវៀតណាម; មុខងារ ភារកិច្ច និងប្រពៃណីរបស់កងកម្លាំងឆ្មាំសមុទ្រវៀតណាម; បទប្បញ្ញត្តិស្តីពីការធ្វើនេសាទនៅសមុទ្រ។ ទន្ទឹមនឹងនោះបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ២  ក៏បានផ្សព្វផ្សាយជូនអ្នកនេសាទ   អំពីការប្រឆាំងការធ្វើនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនស្របតាមការកំណត់ (IUU) ផងដែរ៕

បកប្រែដោយ Huyen Trang