leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ផ្តល់អំណោយរបស់កាសែតកងទ័ពប្រជាជន ជូនបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ទី៤

នៅក្នុងកិច្ចពិភាក្សាការងារជាមួយក្រុមបេសកកម្មនៃកាសែតកងទ័ពប្រជាជន ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរបានចែករំលែកព័ត៌មានមួយចំនួនអំពីស្ថានភាពពិសេសនៅតំបន់សមុទ្រ និងកោះនៅភាគនិរតី; ផ្តល់ព័ត៌មានអំពីមុខងារ ភារកិច្ច និងលទ្ធផលនៃ​ការអនុវត្តភារកិច្ចរបស់អង្គភាព។ ថ្នាក់ដឹកនាំអង្គភាពទាំងពីរបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អង្គភាពតែងតែទទួលបានការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីកាសែតកងទ័ពប្រជាជន។

leftcenterrightdel
ក្រុមបេសកកម្មនៃកាសែតកងទ័ពប្រជាជនថតរូបជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ទី ៤

លើសពីនេះ កម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងពីរតែងតែតាមដានកាសែតកងទ័ពប្រជាជន ដោយចាត់ទុកថា នេះជាកាសែតនយោបាយជួរមុខដែលជាបណ្តាញព័ត៌មានផ្លូវការ តំរង់ទិសមនោគមវិជ្ជាក្នុងជួរកងទ័ពទាំងមូល។ ក្នុងស្មារតីទំនួលខុសត្រូវខ្ពស់ អង្គភាពទាំងពីរបានកំណត់ថា ការសម្របសម្រួលយ៉ាងល្អក្នុងការផ្សព្វផ្សាយជាមួយកាសែតកងទ័ពប្រជាជន គឺជាភារកិច្ចដ៏សំខាន់ និងផ្តល់ព័ត៌មានទាន់ពេលវេលាអំពីសកម្មភាពរបស់អង្គភាព។ តាមរយៈនោះ មិត្តអ្នកអាននៅទូទាំងប្រទេសបានយល់កាន់តែច្បាស់អំពីមុខងារ ភារកិច្ច និងលទ្ធផលនៃការបំពេញភារកិច្ច ក៏ដូចជាការចែករំលែកការលំបាក ជាមួយកម្មាភិបាលនិងយុទ្ធជននៃកងឆ្មាំសមុទ្រ និងកងទ័ពជើងទឹកនៅតំបន់សមុទ្រ និងកោះភាគនិរតីនៃមាតុភូមិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ផ្តល់អំណោយរបស់កាសែតកងទ័ពប្រជាជនជូនបញ្ជាការដ្ឋានតំបន់ទី ៥ កងទ័ពជើងទឹក

លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានដែលតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលដល់កម្មាភិបាល និងអ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជនក្នុងការបំពេញភារកិច្ច និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកាសែត ជាពិសេសការសម្របសម្រួលក្នុងការផ្សព្វផ្សាយ និងការផ្តល់ព័ត៌មាន។ល។

leftcenterrightdel
ក្រុមបេសកកម្មនៃកាសែតកងទ័ពប្រជាជនថតរូបជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ទី ៥ កងទ័ពជើងទឹក

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានផ្តល់អំណោយរបស់កាសែតកងទ័ពប្រជាជនជូនបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ទី ៤ និងបញ្ជាការដ្ឋានតំបន់ទី ៥ កងទ័ពជើងទឹក៕

បកប្រែដោយ Huyen Trang