នាពេលកន្លងមក បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ ៤ បានយកចិត្តទុកដាក់និងជម្រុញប្រកបដោយប្រសិទ្ធភាពនូវការឃោសនាអំពីកោះ សមុទ្រ ច្បាប់ និងគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ  និងស្ថានភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពលើកោះ សមុទ្រ របស់មាតុភូមិនៅខេត្តភាគខាងលិចនៃវៀតណាមភាគខាងត្បូង។

leftcenterrightdel
បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ ៤ ឃោសនាអំពីច្បាប់ដល់អ្នកនេសាទ

នៅស្រុក Hon Dat ក្រុមបេសកកម្មរបស់បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ៤ បានឃោសនានូវទស្សនៈ និងគោលការណ៍របស់បក្សស្ដីពីកិច្ចការការពារអធិបតេយ្យភាពនៃកោះសមុទ្រក្នុងស្ថានភាពថ្មី ខ្លឹមសារមូលដ្ឋានរបស់ច្បាប់ស្ដីពីកងឆ្មាំសមុទ្រវៀត​ណាម​ឆ្នាំ ២០១៨ ច្បាប់ស្ដីពីការទប់ស្កាត់ និងលុបបំបាត់ការធ្វើនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនគោរពបទប្បញ្ញត្តិ (IUU) របស់វៀតណាមដល់កម្មាភិបាល បក្ខជន ប្រជាជន និងតំណាងជនជាតិភាគតិច។ល។

leftcenterrightdel
បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ៤ ជូនទង់ជាតិដល់ម្ចាស់នាវា

ក្នុងឱកាសនេះ ពីថ្ងៃទី២១ ដល់ទី២២ ខែមីនា ក្រុមបេសកកម្មបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ៤ បន្តឃោសនាអំពីកោះ សមុទ្រ និងច្បាប់នៅស្រុក Kien Luong និងទីក្រុង Ha Tien នៅខេត្ត Kien Giang និងជូនខិតប័ណ្ណ ២,០០០ សន្លឹកដើម្បីឃោសនាអំពីច្បាប់ និងសហការជាមួយកាសែតពលករជូនទង់ជាតិ ៤០០ សន្លឹក ដល់ម្ចាស់នាវានៅមូលដ្ឋាន៕

បកប្រែដោយ Thuy Anh