កងកំលាំងបំពេញភារកិច្ចការពារព្រំដែនរួមមានស្ថាប័ន អង្គការ និងអង្គភាពនៃកងកម្លាំងប្រដាប់អាវុធប្រជាជននៅតាមតំបន់ព្រំដែន និងច្រកទ្វារព្រំដែន រួមទាំងកម្លាំងកងទ័ពការពារព្រំដែន។ សេចក្តីសម្រេចលេខ ៨៨/២០១៩/QH១៤ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋសភាស្តីពីការផ្តល់សច្ចាប័នលើផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ បានចែងយ៉ាងច្បាស់ថា៖ “ការអភិវឌ្ឍសង្គម - សេដ្ឋកិច្ចនៅក្នុងតំបន់​ជនជាតិភាគតិច និងតំបន់ភ្នំត្រូវ​ផ្សាភ្ជាប់នឹងការកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានយ៉ាងរឹងមាំ បង្កើនសក្ដានុពលការពារជាតិសន្តិសុខ ការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍”។ ពីតថភាពជាក់ស្តែង និងបទប្បញ្ញត្តិនៃច្បាប់បាន​បង្ហាញឲ្យឃើញថា  កងទ័ពការ​ពារ​ព្រំដែនដើរតួនាទីយ៉ាងសំខាន់ និងចូលរួមវិភាគទានជាច្រើនដល់​ការអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ​នៅតំបន់ព្រំដែន ដែលជាតំបន់រស់នៅរបស់ជនជាតិភាគតិច។ ដោយមានតួនាទីស្នូលក្នុងការកសាងគ្រប់គ្រងការពារព្រំដែនជាតិ កងទ័ពការពារព្រំដែនបានផ្តល់យោបល់ប្រកបដោយប្រសិទ្ធិភាពជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរដែនដីនៅតំបន់ព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនសន្តិសុខការពារជាតិ ហើយទន្ទឹមនឹងនេះធ្វើបានល្អការឃោសនាផ្សព្វផ្សាយនិងអប់រំច្បាប់ជូនជនជាតិភាគតិច។

leftcenterrightdel
កម្មាភិបាល​យុទ្ធជននៃប៉ុស្តិ៍​ការពារ​ព្រំដែន Na Bung កងទ័ព​ការ​ពារ​​ព្រំដែនខេត្ត Dien Bien ​សហ​ការ​​ជាមួយកងសេនាជន​ និងប្រជាជនក្នុងតំបន់​ធ្វើ​ការ​​យាម​ល្បាតការពារព្រំដែន (រូបថត៖ bienphong.com.vn)

ដោយអនុវត្តយ៉ាងជាក់ស្តែងនូវកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពរបស់រដ្ឋាភិបាល កងទ័ពការពារព្រំដែនបានអនុវត្តកម្មវិធី និងគំរូមួយចំនួនប្រកបដោយប្រសិទ្ធភាពខ្ពស់ដូចជា៖ “កងទ័ពការពារព្រំដែនរួមកម្លាំងក្នុងការកសាងជនបទថ្មី” “ប្រគល់មេគោពូជជូនជនក្រីក្រនៅតាមតំបន់​ព្រំដែន”  “ជួយឧបត្ថម្ភកុមារទៅសាលារៀន” “រួមដំណើរជាមួយស្ត្រីនៅតាមតំបន់​ព្រំដែន” “ប៉ុស្តិ៍ការពារព្រំដែនទទួលកូនធម៌” ... គំរូ និងកម្មវិធីពោលខាងលើបានរួមចំណែកដល់ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងកងទ័ព ជាពិសេសក្នុងបរិបទដែល​កា​រ​រីក​រាល​ដាល​នៃជំងឺ​រាតត្បាត​កូវីដ​១៩​ មាន​ភាព​ស្មុគ​ស្មាញនោះ​ កងទ័ពការពារព្រំដែនបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដែលរួមចំណែកដល់ការសំរេចបានជោគជ័យនៃគោលដៅពីរគឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតការពារសុខភាពប្រជាជនផង និងការស្តារឡើងវិញអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្ថានភាពធម្មតាបែបថ្មីផង។

នៅពេលដែលច្បាប់ស្តី​ពី​ការពារព្រំដែននៃប្រទេសវៀតណាមចូលជាធរមាននោះ​ វានឹងជំរុញបន្ថែមទៀតនូវតួនាទីរបស់កងកំលាំងកងទ័ពការ​ពារ​ព្រំដែនក្នុងការពង្រឹងសាមគ្គីភាពជាតិ សាមគ្គីភាពនៃបណ្តាជនជាតិនៅតាមតំបន់ព្រំដែន និងប្រពៃណីជិតស្និទ្ធជាមួយជនជាតិភាគតិច​៕​

បកប្រែដោយ Duy Hoan