តំបន់ខ្ពង់រាបកណ្តាល (Tay Nguyen) កំពុងឈានចូលដល់កំពូលនៃចុងរដូវប្រាំង បានជាពណ៌ស្មៅរោយ និងពណ៌នៃធូលីក្រហមបានគ្របដណ្តប់លើគ្រប់ទិសទីនៅទីនេះ។ ត្រឹមតែម៉ោង ៨ ព្រឹកទេ ព្រះអាទិត្យមិនទាន់ឆ្លងផុតដើមឈើក្តី តែពេលអង្គុយលើឡានទៅសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជនការពារព្រំដែនប៉ុស្តិ៍ ៦៧៩ ( Dak Xu ដែលស្ថិតក្នុងភូមិសាស្រ្ត ស្រុក Ngoc Hoi) យើងខ្ញុំនៅតែមានអារម្មណ៍ដ៏ស្អុះស្អាប់ដោយសារតែកំដៅថ្ងៃដែលនាំមកដោយខ្យល់បក់ពីទិសប្រទេសឡាវមក។

leftcenterrightdel
រាយការណ៍សង្ខេបត្រូវបានរក្សាទុកជាទៀងទាត់ដោយកងកំលាំងនៅប៉ុស្តិ៍ត្រួតពិនិត្យ

នៅរសៀលថ្ងៃទី ៨ ឧសភា នៅក្នុងផ្ទះបណ្តោះអាសន្នធ្វើពីឫស្សី ប្រក់ដំបូលដោយស្លឹកឈើ និងក្រណាត់ពណ៌បៃតងមួយខ្នង លោកវរសេនីយ៍ទោ Vuong Cong Doan  កម្មាភិបាលយោធាស្រុក Dak To បាននិយាយជាមួយយើងខ្ញុំថា៖ “យោធាស្រុកមានកម្មាភិបាល នាយទាហាន និងយុទ្ធជនចំនួន ១០ នាក់បានស្ម័គ្រចិត្តចេញដំណើរទៅពង្រឹងកម្លាំងបន្ថែមដើម្បីប្រយុទ្ធប្រឆាំងរោគរាតត្បាតតាមខ្សែព្រំដែន។ បច្ចុប្បន្ននេះ បងប្អូនកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ចំនួន ៦ ដែលប៉ុស្តិ៍នីមួយៗមានចម្ងាយពីគ្នាប្រហែល ១០ គីឡូម៉ែត្រ។ លោកបានបន្តទៀតថា យើងខ្ញុំដើរល្បាតផង ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ផង ព្រមទាំងបានសម្របសម្រួលជាមួយអាជ្ញាធរដែនដីដើម្បីពង្រឹង និងជំរុញការឃោសនាឱ្យប្រជាជនអាចបង្កើនការប្រុងប្រយ័ត្ននៅពេលដែលឃើញជនចម្លែកចូលមកមូលដ្ឋានគឺជូនដំណឹងដល់កម្មាភិបាលជាបន្ទាន់។

ទើបតែបានចាត់តាំងឱ្យមកបន្ថែមកម្លាំងនៅប៉ុស្តិ៍ការពារព្រំដែន ៦៧៣ បានមួយសប្តាហ៍ប៉ុណ្ណោះទេ ប៉ុន្តែលោកវរសេនីយ៍ទោ Nguyen The Hoai កម្មាភិបាលនៃយោធាស្រុក Dak Glei បានស្គាល់ភូមិសាស្រ្តនៃមូលដ្ឋាន និងស្ទាត់ជំនាញជាមូលដ្ឋាននៃកងទ័ពការពារព្រំដែនក្នុងការរកឃើញ និងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការការពារព្រំដែន បង្គោលព្រំដែន  និងសន្តិសុខព្រំដែនហើយដែរ។ ជាមួយនឹងបទពិសោធន៍ជាក់ស្តែងដែលប្រមូលបានបន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនោះ លោក Nguyen The Hoai បានផ្តល់មតិ និងមានការចូលរួមចំណែកយ៉ាងសកម្មជាច្រើនជួយបងប្អូនតាមបណ្តាប៉ុស្តិ៍ការពារសំខាន់ៗក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពបន្ថែមទៀតនៃការដើរល្បាត ឆ្មក់សម្ងាត់។

leftcenterrightdel
កងទ័ព និងកងជីវពលខេត្ត Kon Tum កំពុងបង្កើតជំរំនៅតាមមូលដ្ឋានដើម្បីគ្រប់គ្រង និងការពារប្រជាជនពីការឆ្លងដែនខុសច្បាប់

នៅតាមបន្ទាត់ព្រំដែនខេត្ត Kon Tum បន្ថែមលើបណ្តាប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ៗដែលត្រូវបានបង្កើតឡើងមុននេះ  បន្ទាប់ពីទទួលបានកម្លាំងពង្រឹងបន្ថែមពីបញ្ជាការដ្ឋានយោធាខេត្តនោះ ប៉ុស្តិ៍ទាំងនេះបានបន្តបង្កើតប៉ុស្តិ៍បន្ទាប់បន្សំរាប់សិបកន្លែងទៀត បានជាបង្កើតជារបាំងដ៏រឹងមាំការពារជនអន្តោប្រវេសន៍ខុសច្បាប់។ ដោយសារលក្ខណៈនៃបេសកកម្ម ចំណុចបោះតង់សំខាន់ៗភាគច្រើនមានទីតាំងស្ថិតនៅឆ្ងាយពីតំបន់លំនៅដ្ឋាន ដូច្នេះវាពិបាកក្នុងការផ្គត់ផ្គង់ស្បៀងអាហារឱ្យយុទ្ធជន។ ហេតុនោះ ពីរបីថ្ងៃទើបកងទ័ពប្តូរវេនគ្នាទៅផ្សារម្តងដោយរួមបញ្ចូលទាំងការជួយសាកថ្មទូរស័ព្ទ ថ្មបម្រុងឱ្យបងប្អូនក្នុងប៉ុស្តិ៍។ ម្តងៗដែលចង់និយាយជាមួយគ្រួសារ ពួកគាត់ត្រូវតែធ្វើដំណើររាប់ គីឡូម៉ែត្រទើបមានសេវាទូរស័ព្ទ។

អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជនដែលបំពេញភារកិច្ចនៅចំណុចបោះតង់សំខាន់ៗ លោកវរសេនីយ៍ឯក Trinh Ngoc Trong មេបញ្ជាការយោធាខេត្ត Kon Tum បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្មារតីការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់បងប្អូននៅទីនេះ។ និយាយជាមួយយើងខ្ញុំ លោក Trinh Ngoc Trong បានមានប្រសាសន៍ថា “ក្នុងចំណោមកម្មាភិបាល យុទ្ធជននៃកងកំលាំងប្រដាប់អាវុធខេត្តបានស្ម័គ្រចិត្តទៅព្រំដែន មានយុទ្ធជនជាច្រើនមានស្ថានភាពគ្រួសារជួបការលំបាកណាស់ ប្រពន្ធធ្វើការងារឆ្ងាយ កូនៗតូច  ឪពុកម្តាយចាស់ជរាខ្សោយហើយ ប៉ុន្តែដើម្បីបំពេញភារកិច្ច ដើម្បីបម្រើប្រជាជន បងប្អូនយុទ្ធជនតែងតែឈានទៅមុខ។ តាមរយៈការផ្លាស់ប្តូរ និងក្តាប់ស្ថានភាពពីថ្នាក់មេបញ្ជាការគ្រប់កម្រិតនៅទីនេះ យើងខ្ញុំមានក្តីសប្បាយចិត្តណាស់ដែលក្នុងរយៈពេលដ៏ខ្លី បងប្អូនបានចូលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងរារាំងប្រជាជនមិនអោយចូលប្រទេសវៀតណាមដោយខុសច្បាប់ទេ”។

បកប្រែដោយ Minh Trung