leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

ការធ្វើសមយុទ្ធរបស់ចិននៅប្រជុំកោះ Hoang Sa បានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa ហើយផ្ទុយទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាព និងមិននាំមកអំណោយផលដល់ការចរចាបច្ចុប្បន្នរវាងចិន និងអាស៊ានស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) និងការថែរក្សាបរិស្ថានសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។

ប្រទេសវៀតណាមបានទំនាក់ទំនង និងប្រគល់កំណត់ទូតតវ៉ាតម្រូវឲ្យចិនមិនត្រូវធ្វើសកម្មភាពដូចគ្នានេះម្តងទៀតនាពេលអនាគត៕

បកប្រែដោយ Minh Trung