ក្រោមការដឹកនាំ ការអប់រំ និងការបណ្តុះបណ្តាលរបស់បក្ស រដ្ឋ លោកប្រធានហូជីមិញ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ហើយនិងទទួលបានការចិញ្ចឹមបីបាច់ស្រឡាញ់ពីសំណាក់ប្រជាជនទាំងមូលនោះ កងទ័ពជើងទឹកប្រជាជនវៀតណាមបន្តរក្សា និងមានការរីកលូតលាស់ដោយមិនឈបឈរ។ ក្នុងរយៈពេលមិនគ្រប់ ១០ ឆ្នាំនៃការបង្កើតទេ កងទ័ពជើងទឹកបានវាយឈ្នះក្នុងការប្រយុទ្ធជាលើកដំបូងរបស់ខ្លួនតែម្តងនៅថ្ងៃទី ២ និង ថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៦៤ ដោយបានបន្តប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
កងទ័ពជើងទឹកប្រជាជនវៀតណាមធ្វើសមយុទ្ធនៅលើសមុទ្រ

 

នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក កងទ័ពជើងទឹកប្រជាជនវៀតណាមបានប្រយុទ្ធរាប់រយលើក បាញ់ពន្លិចនាវាចម្បាំង និងទំំលាក់យន្តហោះរាប់រយគ្រឿង កំចាត់កម្លាំងសត្រូវជាច្រើន ធ្វើឲ្យបរាជ័យនូវសង្រ្គាមបិទផ្លូវសមុទ្រដោយបើកផ្លូវហូជីមិញលើសមុទ្រដ៏អស្ចារ្យ និងបានផ្តល់ជំនួយដ៏មានប្រសិទ្ធភាពដល់សមរភូមិនៅខាងត្បូងនៃប្រទេស រំដោះប្រជុំកោះ Truong Sa និងចូលរួមក្នុងការវាយលុកទូទៅ និងការបះបោរនានិទាឃរដូវនៅឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងបង្រួបបង្រួមប្រទេស និងបានរួមចំណែកចូលជ័យជម្នះដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម។

ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ កងទ័ពជើងទឹកប្រជាជនវៀតណាមបានលើកស្ទួយប្រពៃណីដ៏រុងរឿងដោយដើរតួជាកម្លាំងស្នូលនៃការការពារអធិបតេយ្យភាពលើសមុទ្រ និងកោះនៃមាតុភូមិ។ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពជើងទឹកបានក្តាប់យ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពនៅតាមតំបន់សមុទ្រសំខាន់ៗ និងផ្តល់យោបល់ទៅគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសឱ្យចាត់វិធានការ យ៉ាងជោគជ័យលើគ្រប់សភាពការណ៍ មិនទុកឲ្យមានភាពអកម្មកើតឡើងដោយមិនបានដឹងពីមុនឡើយ។

នាពេលខាងមុខដើម្បីបំពេញបានភារកិច្ចសំខាន់ៗដែលបានប្រគល់ជូនក្នុងបរិបទស្ថានភាពសមុទ្រខាងកើត និងអន្តរជាតិមានការវិវត្តយ៉ាងស្មុគស្មាញ និងពិបាកអាចទាយទុកជាមុនបាននោះ  កងទ័ពជើងទឹកប្រជាជនវៀតណាមបានលើកកម្ពស់វីរភាពបដិវត្តន៍ដោយដាក់ពង្រាយវិធានការជាច្រើនក្នុងការកសាងអង្គភាព “បដិវត្តន៍ប្រកបដោយរបៀបរៀបរយ ចំណាន និងទំនើប” ដែលក្នុងនោះផ្តោតសំខាន់លើការដោះស្រាយបញ្ហាស្នូលសំខាន់ៗបីគឺ មនុស្ស អង្គការចាត់តាំង និងសព្វាវុធគ្រឿងបរិក្ខារបច្ចេកទេសយោធា។

ដើម្បីឆ្លើយតបនឹងតម្រូវការការពារអធិបតេយ្យភាពសមុទ្រ និងកោះក្នុងស្ថានភាពថ្មីកងទ័ពជើងទឹកប្រជាជនវៀតណាមបន្តម្ចាស់ការផ្តល់យោបល់ឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិអំពីការកសាងអភិវឌ្ឍកងទ័ពជើងទឹកភ្ជាប់ជាមួយនឹងការកសាងប្រៀបការពារជាតិដោយប្រជាជនទាំងមូល ជាពិសេសកម្លាំងត្រូវតែ “ចំណាន រឹងមាំ និងមានភាពបត់បែន”។

កងទ័ពទាំងមូលត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់។ អាស្រ័យហេតុនោះ ស្ថាប័ន និងអង្គភាពទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សយោធាស្តីពីការលើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាល ការហ្វឹកហ្វឺនក្នុងដំណាក់កាលឆ្នាំ ២០១៣-២០២០ និងឆ្នាំបន្តបន្ទាប់។ កម្មាភិបាល និងយុទ្ធជនត្រូវតែទទួលការបណ្តុះបណ្តាលឲ្យស្របទៅនឹងផែនការប្រយុទ្ធនៅសមរភូមិ។

ចេញពីស្មារតីខ្លួនទីពឹងខ្លួនដោយពឹងលើកម្លាំងខ្លួនឯងជាធំ និងការទទួលបានជំនួយពីមិត្តភក្តិអន្តរជាតិនោះ កងទ័ពជើងទឹកប្រជាជនវៀតណាមមានការរីកធំធាត់ទៅជាអង្គភាពប្រកបដោយរបៀបរៀបរយ  និងទំនើប។ នាពេលខាងមុខនេះ កងទ័ពនឹងដាក់ពង្រាយកិច្ចការបរទេសយ៉ាងសកម្មជាមួយកងទ័ពជើងទឹកនៃប្រទេសដទៃទៀតដើម្បីកសាងជំនឿទុកចិត្ត កាត់បន្ថយភាពតានតឹងនិងការប្រឈមមុខដាក់គ្នា ព្រមទាំងបង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការការពារអធិបតេយ្យភាពសមុទ្រ និងកោះយ៉ាងរឹងមាំ កសាងដែនសមុទ្រមួយប្រកបដោយសន្តិភាព និងស្ថិរភាព។ ក្នុងរយៈពេលកន្លងមក កងទ័ពជើងទឹកបានពង្រីក និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូយ៉ាងស៊ីជម្រៅ បង្កើតកម្លាំងបន្ថែមទៀតដើម្បីកសាងអង្គភាពប្រកបដោយរបៀបរៀបរយ ទំនើប និងបង្រួមគម្លាតអភិវឌ្ឍន៍ជាមួយកងទ័ពជើងទឹករបស់ប្រទេសជឿនលឿននានា។ ជាពិសេសក្នុងឆ្នាំ ២០២០ កងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការបរទេសជាច្រើនថ្នាក់តំបន់ និងអន្តរជាតិដូចជា៖ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៤; ការធ្វើក្បួនព្យុហយាត្រានាវានៅលើសមុទ្រអន្តរជាតិ; ការធ្វើសមយុទ្ធពហុភាគីកងទ័ពជើងទឹកអាស៊ានលើកទី២; សិក្ខាសាលាស្តីពីបញ្ហានៅលើសមុទ្រ។  ដូច្នេះកងទ័ពជើងទឹកត្រូវតែខិតខំរៀបចំឲ្យបានជោគជ័យព្រឹត្តិការណ៍ទាំងនេះ ហើយតាមរយៈនោះអះអាងពីតួនាទី កិត្យានុភាព និងកម្លាំងរបស់ខ្លួន ធ្វើឱ្យទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀតកាន់តែស៊ីជម្រៅ និងបង្កើតជាចំណុចលេចធ្លោក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន និងពង្រឹងជំនឿរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពលើសមុទ្រ និងកោះនៃប្រទេសជាតិ៕

បកប្រែដោយ Minh Trung