leftcenterrightdel
កងទ័ពការពារព្រំដែនយកព័ត៌មាន និងផ្សព្វផ្សាយដល់ប្រជាជនអំពីការបង្ការ និងទប់ទល់នឹងជំងឺ Covid-19 នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ (រូបថត៖ vov.vn)

កងទ័ពការពារព្រំដែនខេត្ត Kon Tum បានថែរក្សាប៉ុស្តិ៍ត្រួតពិនិត្យទាំងនេះ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Bo Y ផ្លូវលំ និងច្រករបៀងតាមបណ្តោយព្រំដែនដែលមានប្រវែង ២៩២ គីឡូម៉ែត្រជាប់នឹងប្រទេសឡាវ និងប្រទេសកម្ពុជា។ នៅតាមប៉ុស្តិ៍ត្រួតពិនិត្យ កងទ័ពការពារព្រំដែនបានយាមល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីគ្រប់គ្រងការឆ្លងព្រំដែនរបស់ប្រជាជន។

ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនខេត្ត Kon Tum ក៏បានរក្សាការផ្សព្វផ្សាយវប្បធម៌ដល់ភូមិនីមួយៗក្នុងឃុំព្រំដែនចំនួន ១៣ អំពីសារៈសំខាន់នៃការបង្ការ និងទប់ទល់នឹងជំងឺ Covid-19 ទៀតផង៕

បកប្រែដោយ Huyen Trang