leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang សួរសុខទុក្ខ កម្មាភិបាល និងយុទ្ធជននៅស្រុកកោះ Truong Sa

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះស្មារតីនៃភាពម្ចាស់ការ ភាពច្នៃប្រឌិតរបស់កម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍ DK1 ក្នុងការបំពេញភារកិច្ច។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស កងទ័ព និងប្រជាជនទាំងមូល ជឿទុកចិត្តលើកម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍ DK1 ក្នុងការបំពេញភារកិច្ចដ៏ពិសិដ្ឋរបស់មាតុភូមិ។ លោកមានគោលបំណងចង់ថា កម្មាភិបាល និងយុទ្ធជនទាំងឡាយនឹងសាមគ្គី និងកៀកស្មាគ្នាដើម្បីការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដែនសមុទ្រ កោះរបស់មាតុភូមិ។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជូនពរកម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍ DK1 ស្វាគមន៍បុណ្យតេតដោយសុវត្ថិភាព និងកក់ក្តៅ។

leftcenterrightdel
គណៈប្រតិភូ ថតរូបជាអនុស្សាវរីយ៍ជាមួយកងទ័ព និងប្រជាជននៅទីរួមស្រុក Truong Sa

នៅស្រុកកោះ Truong Sa គណៈប្រតិភូបានទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅទីរួមស្រុក Truong Sa។ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំដែលប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។ ហេតុដូច្នេះ អង្គការបក្សនៅស្រុកកោះ Truong Sa ត្រូវតែត្រៀមរៀបចំ និងអនុវត្តយ៉ាងហ្មត់ចត់នូវសមាជបក្សគ្រប់ជាន់ថ្នាក់ ដើម្បីរាលដាលនូវស្នេហាជាតិដល់ប្រជាជនទាំងឡាយ។

គណៈប្រតិភូបានជូនពរដល់កងទ័ព និងប្រជាជននៅស្រុក កោះ Truong Sa ឲ្យទទួលឆ្នាំថ្មីប្រកបដោយសុខភាពល្អ សុភមង្គល សុខុមាលភាព វិបុលភាព និងត្រៀមប្រយុទ្ធជាស្រេច៕

បកប្រែដោយ Huyen Trang