leftcenterrightdel
ទិដ្ឋភាពនៃវេទិកាសមុទ្រអាស៊ានលើកទី ៩

 

ថ្លែងក្នុងវេទិកានេះ លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងសន្តិសុខដែនសមុទ្រតែងតែជាវិស័យអាទិភាពក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និង រវាងអាស៊ាន និងដៃគូនានា។ បច្ចុប្បន្នមានអង្គការចំនួនជាង ១២ របស់អាស៊ានដែលកំពុងចូលរួមសកម្មភាពសហប្រតិបត្តិការដោយមានខ្លឹមសារសម្បូរបែប ធានាសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការស្វែងរកនិងជួយសង្គ្រោះ រួមជាមួយការប្រឆាំងនឹងចោរសមុទ្រ ការធ្វើនេសាទខុសច្បាប់ ការការពារបរិស្ថាន និងការដោះស្រាយកាកសំណល់ប្លាស្ទិច។

ប្រឈមនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញក្នុងសមុទ្រ វេទិកាលើកនេះទទួលខុសត្រូវចំពោះការពិនិត្យឡើងវិញនូវសកម្មភាពសហប្រតិបត្តិការ ការលំបាកនិងឧបសគ្គ ព្រមទាំងពិភាក្សាអំពីវិធានការនានាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងនិងពង្រីកតួនាទីរបស់វេទិកាសមុទ្រអាស៊ាន និងវេទិកាសមុទ្រអាស៊ានបូកក្នុងការជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការលើបញ្ហាសមុទ្រក្នុងតំបន់។

វេទិកាសមុទ្រអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ បានពិភាក្សាលើប្រធានបទជាច្រើនដូចជា ការធានាសន្ដិភាពសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមជាមួយការស្វែងរក និងជួយសង្គ្រោះ លើកកំពស់ការតភ្ជាប់ ការពារបរិស្ថានសមុទ្រ និងជំរុញទេសចរណ៍សមុទ្រ៕

បកប្រែដោយ Pham Diep