leftcenterrightdel
ទិដ្ឋភាពនៃការតាំងពិព័រណ៍

នៅឯពិព័រណ៌នេះ ភ័ស្តុតាងប្រវត្តិសាស្ត្រមានលក្ខណៈច្បាប់ពេញលេញអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលត្រូវបានបង្ហាញជាក្រុម។ ក្នុងចំណោមនោះ គួរកត់សំគាល់គឺ សំណុំឯកសារដែលចម្លងពីឯកសារជាអក្សរ Han – Nom និងឯកសារជាភាសាវៀតណាម និងបារាំង ដោយរាជវង្សសក្ដិភូមិ វៀតណាមនិងរដ្ឋាភិបាលបារាំងនៅឥណ្ឌូចិន ចេញផ្សាយតាំងពីសតវត្សរ៍ទី ១៧ រហូតមកដល់សតវត្សរ៍ទី ២០ ដែលបញ្ជាក់អំពីដំណើរការបង្កើត ប្រតិបត្តិ និងការពារអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa។ ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយនៃភ័ស្តុតាងប្រវត្តិសាស្ត្រនិងជាមូលដ្ឋានគតិយុត្តដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត។

តាមរយៈការតាំងពិព័រណ៍នេះ ប្រជាជននៅខេត្ត Kon Tum និយាយដោយឡែក និងប្រជា​ជន​ទូទាំងប្រទេសនិយាយរួមនឹងមានការយល់ដឹងច្បាស់លាស់អំពីលក្ខណៈស្របច្បាប់នៃអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ  Hoang Sa និង Truong Sa  យ៉ាងពិតប្រាកដ៕

តាម vovworld