បង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទចេញទៅលំហសមុទ្រ
កប.អនឡាញ - ពង្រឹង“ កម្លាំងក្នុងប្រជាជន ” លើសមុទ្រ និងពួតដៃគ្នាការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិគឺជាផលវិជ្ជមានដោយបានមកពីទំរង់ចលនាមហាជន “កងឆ្មាំសមុទ្រលេខ ៣ រួមដំណើរជាមួយប្រជានេសាទ” ដែលបំផុសឡើងដោយតំបន់ឆ្មាំសមុទ្រលេខ ៣ ក្នុងរយៈពេលកន្លងមក។ ទម្រង់នេះបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសាមគ្គីភាពជិតស្និទ្ធរវាងកងឆ្មាំសមុទ្រជាមួយមូលដ្ឋាននិងប្រជាជន ហើយជាបង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទ។
នាពេលថ្មីៗនេះ យើងខ្ញុំមានឱកាសធ្វើដំណើរលើនាវាកងឆ្មាំសមុទ្រ ៨០០១ ឆ្លងកាត់ផ្លូវសមុទ្រជាង ១១០ ម៉ាយល៍ ទៅកាន់ស្រុកកោះ Phu Quy ខេត្ដ Binh Thuan ប្រទេសវៀតណាមដើម្បីអនុវត្តកម្មវិធី“ កងឆ្មាំសមុទ្ររួមដំណើរជាមួយប្រជានេសាទ”។ លោក Ngo Tan Luc អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quy បានចែករំលែកថា៖“ នៅពេលដែលក្រុមបេសកកម្មនៃតំបន់ឆ្មាំសមុទ្រលេខ ៣ ចេញទៅកោះម្ដងៗ យើងខ្ញុំមានក្ដីរំភើបចិត្តខ្លាំងណាស់។ នេះជាការលើកទឹកចិត្តសម្រាប់អាជ្ញាធរ និងប្រជាជននៅស្រុក Phu Quy ក្នុងការការពារអធិបតេយ្យភាពកោះសមុទ្រ។
    |
 |
កងឆ្មាំសមុទ្រជូនអាវពោងនិងឧបករណ៍ជួយសង្គ្រោះជូនប្រជានេសាទនៅស្រុកកោះ Phu Quy ខេត្ដ Binh Thuan |
បច្ចុប្បន្ន តំបន់ឆ្មាំសមុទ្រលេខ ៣ តែងតែមាននាវាប្រចាំការនៅបណ្ដាកោះដើម្បីយាមល្បាតការពារសន្តិសុខ និងអធិបតេយ្យភាពកោះសមុទ្រ។ ក្រៅពីនេះការជួយសង្គ្រោះ ការធានាសុវត្ថិភាពសម្រាប់ប្រជានេសាទត្រូវបានកំណត់ថា ជាភារកិច្ចរបស់អង្គភាពក្នុងសម័យសន្តិភាព។ មិនថាអាកាសធាតុសមុទ្រណាក៏ដោយ អង្គភាពតែងតែជួយដល់ប្រជានេសាទទាន់ពេលវេលា។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមក កងឆ្មាំសមុទ្រលេខ ៣ បានទទួលព័ត៌មានចំនួន ២៧០ លើក ដែលទាក់ទងនឹងការស្វែងរកជួយសង្គ្រោះប្រជានេសាទនិងនាវិកជាង ១៤០ នាក់។
លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ និងកៀរគរធនធាន
ផ្លាស់ប្ដូរយោបល់ជាមួយយើងខ្ញុំ លោកវរសេនីយ៍ឯក Le Van Thu ប្រធាននយោបាយនៃតំបន់ឆ្មាំសមុទ្រលេខ ៣ បានឲ្យដឹងថា អនុវត្តតាមទម្រង់“ រួមដំណើរជាមួយប្រជានេសាទ” នៅតាមតំបន់ឆ្ងាយពីដីគោកមានលក្ខណ័្ឌសេដ្ឋកិច្ចវប្បធម៌សង្គមជួបការលំបាក ប៉ុន្ដែអង្គភាពបានអនុវត្តតាមលក្ខ័ណ្ឌជាក់ស្ដែងនិងសមស្របជាមួយលក្ខខ័ណ្ឌនៃមូលដ្ឋាននីមួយៗ។
នៅតាមឃុំលើកោះ អង្គភាពបានកំណត់ថា ការផ្សព្វផ្សាយឃោសនានិងការអប់រំច្បាប់ដល់ប្រជាជនគឺសំខាន់បំផុត។ ការផ្សព្វផ្សាយឃោសនារួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; ច្បាប់សមុទ្រវៀតណាមឆ្នាំ ២០១២; ច្បាប់ជលផល; ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន; គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; មុខងារភារកិច្ចនិងប្រពៃណីរបស់កងឆ្មាំសមុទ្រវៀតណាមនិងបំផុតចលនាប្រជានេសាទឱ្យគោរពច្បាប់និងដែនសមុទ្ររបស់បរទេស។
នាពេលខាងមុខ គណៈកម្មាធិការបក្សនិងតំបន់ឆ្មាំសមុទ្រលេខ ៣ បន្តផ្តោតលើការដឹកនាំនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទម្រង់ “ កងឆ្មាំសមុទ្ររួមដំណើរជាមួយប្រជានេសាទ” សំរាប់ដំណាក់កាលឆ្នាំ ២០១៧-២០២០ និងបណ្ដាឆ្នាំបន្តបន្ទាប់៕
បកប្រែដោយ Pham Diep